ប.ង្ក្រា.បមួយព្រមានដប់ កុំចេះតែហ៊ាន! កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះប.ង្ក្រា.បទីតាំងបង្កប់នូវល្បែ.ងភ្នាល់ស៊ី.ស.ងខុ.ស.ច្បា.ប់(ជល់មាន់អនឡាញ) នៅស្ទឹងមានជ័យ

17

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ អនុវត្តតាមអនុសាសន៍ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល នៅលេីទីតាំងដែលមានការបង្កប់នូវល្បែងភ្នាល់ស៊ីសងខុសច្បាប់(ជល់មាន់អនឡាញ) មួយកន្លែងស្ថិតភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនអ្នកលេងល្បែងជាច្រេីននាក់ និងដកហូតវត្ថុតាង កុំព្យូទ័រមានបេីកលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់អនឡាញ) យកទៅរក្សាទុកនិងចាត់ការបន្តតាមនីតិវិធី ។