សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យនៃអយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ករណី​សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍​បង្ក​ឡើងដោយឈ្មោះ FU ZHONG HUAA ភេទប្រុស ជនជាតិចិន បានបើករថយន្តម៉ាក LAM BORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខកម្ពុជា F.R.999 ក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង បុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ភេទប្រុស បណ្តាលឱ្យស្លា….ប់នៅនឹងកន្លែង កាល​ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

10

សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យនៃអយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤ ករណី​សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍​បង្ក​ឡើងដោយឈ្មោះ FU ZHONG HUAA ភេទប្រុស ជនជាតិចិន បានបើករថយន្តម៉ាក LAM BORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខកម្ពុជា F.R.999 ក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង បុកពីក្រោយអ្នកបើកម៉ូតូម្នាក់ ភេទប្រុស បណ្តាលឱ្យស្លាប់នៅនឹងកន្លែង កាល​ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហើយអ្នកបើកបររថយន្ត បើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរចំនួន០២ (ពីរ) នាក់ ជាជនជាតិចិន។

​តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ជនសង្ស័យឈ្មោះ FU ZHONG HUAA ភេទប្រុស ជនជាតិចិន ពីបទល្មើសបង្ករគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងពីបទល្មើសរត់គេចខ្លួន តាមមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ។