បុរស២នាក់មានសារធា.តុ.គ្រឿ..ងញៀ..នក្នុងខ្លួន ក្លែ..ងជា.ព្រះ.ស.ង្ឃ.ដើរបិណ្ឌបាត្រនៅផ្សារអូរឫស្សី ត្រូវកម្លាំងនគរបាល ឃា..,ត់ខ្លួន..!!!

23

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី១ ឃា..ត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា និងបទឆបោក។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៣ៈ៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី១ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា និងបទឆបោក ប្រព្រឹត្តនៅចំណុចផ្សារអូរឬស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។

ឃាត់ខ្លួនជនសង័្សយចំនួន២នាក់៖ ១.ឈ្មោះ សៅ ពន្លៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្តាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ២.ឈ្មោះ ថាន សុខល័ក្ខ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។

សម្ភារៈដកហូត៖ គ្រឿងបរិក្ខារបស់ព្រះសង្ឃ ចំនួន២ឈុត , ឆ័ត្រ១, ប្រាក់ចំនួន២២,០០០រៀល។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕