ស្ត្រីចំណាស់២នាក់ត្រូវរថយន្តបុ…./កស្លា./…ប់ខណៈជិះម៉ូតូដឹកបន្លែ

56

ខេត្តកំពង់ឆ្នាំង៖ស្ត្រីវ័យចំណាស់ជិះម៉ូតូដឹកបន្លែយកមកលក់នៅផ្សារព្រៃខ្មែរត្រូវរថយន្ដម៉ាក់ហ៊ីយ៉ាន់ដាយ ស្លាកលេខភព3E-0251 បុកស្លាប់យ៉ាងអាណោចអធ័ម បន្តបុកថ្មើជើងម្នាក់ទៀតរបួសធ្ងន់ស្លាប់ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ អ្នកបើករថយន្តរត់គេចខ្លួនបាច់ស្រមោល។ ហេតុការនេះនៅម៉ោង ៥និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ចំណុចមុខផ្សារព្រៃខ្មែរស្ថិតក្នុងភូមិស្តុករាជ្យឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចំណែកសពទាំងពីរប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕