ឯកឧត្ដម ជិន ម៉ាលីន បង្ហាញបញ្ជីរាយនាមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ផ្តល់សេវាការពារក្តីដោយ​ «ឥតគិតកម្រៃ» ជូនប្រជាពលរដ្ឋ

13

អ្នកនាំពាក្យពោពេញដោយសមត្ថភាព និងប្រជាប្រិយ៍ភាព និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្ដម ជិន ម៉ាលីន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញបញ្ជីរាយនាមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ផ្តល់សេវាការពារក្តីដោយ​ «ឥតគិតកម្រៃ» ជូនប្រជាពលរដ្ឋប្រចាំ “តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល” និង បញ្ជីរាយនាមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ផ្តល់សេវាការពារក្តីដោយ «ឥតគិតកម្រៃ»ជូនប្រជាពលរដ្ឋប្រចាំ “សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ”។

ជាមួយនោះ ឯកឧត្ដម ជិន ម៉ាលីន ក៏បានបង្ហាញបញ្ជីរាយនាមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ផ្តល់សេវាការពារក្តីដោយ «ឥតគិតកម្រៃ» ជូនប្រជាពលរដ្ឋប្រចាំ “សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ” រួមជាមួយបញ្ជីរាយនាមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ផ្តល់សេវាការពារក្តីដោយ​«ឥតគិតកម្រៃ» ជូនប្រជាពលរដ្ឋប្រចាំ “សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ”ទៀតផង។

ទន្ទឹមនេះ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ ក៏បានបង្ហាញជូននូវបញ្ជីរាយនាមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ផ្តល់សេវាការពារក្តីដោយ «ឥតគិតកម្រៃ» ជូនប្រជាពលរដ្ឋប្រចាំ “សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង” ផងដែរ។

ខាងក្រោមនេះ ជាបញ្ជីរាយនាមមេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌ ផ្តល់សេវាការពារក្តីដោយ «ឥតគិតកម្រៃ» ជូនប្រជាពលរដ្ឋ៖