ស្ថានភាព សន្តិសុខ សុវត្ថិភាព នៅខេត្តសៀមរាប ត្រូវបានធានាយ៉ាងល្អប្រសើរ

16

ខេត្តសៀមរាប៖ស្ថានភាព សន្តិសុខ សុវត្ថិភាព នៅខេត្តសៀមរាប កំពុងធានាបានយ៉ាងល្អប្រសើរ ដោយកម្លាំងអាជ្ញាធរសមត្ថកិច្ច គ្រប់ជាន់ថ្នាក់
បានសហការគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសទាន់ពេលវេលាជាបន្តបន្ទាប់។

ជាការឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មាន និងសង្គម មួយចំនួន ដែលបានបង្ហោះវាយប្រហារខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា។

«អ្នកសារព័ត៌មាន មិនមានវិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន នោះទេ ផ្សាយព័ត៌មាន មួលបង្កាច់និងបំផ្លើសការពិត។ ស្ថានភាព សន្តិសុខក្រុងសៀមរាប បច្ចុប្បន្ន ដូចអស់លោកអ្នកសារព័ត៌មាន ក្នុងគ្រុបបានជ្រាប ជាក់ស្ដែងហើយ មិនដែលលាក់បាំងអស់លោកបានជិតនោះទេ រាល់បទល្មើសកើតឡើង ឯកឧត្ដមប្រធានគណពបញ្ជាការឯកភាពខេត្ត និងលោកប្រធានគណៈបញ្ជាការឯកភាពក្រុង ខិតខំប៉ុណ្ណា មិនគូរផ្សព្វផ្សាយ ខុសពីការពិត ដែលធ្វើឲ្យខេត្តសៀមរាប មានការខាតបង់ដោយអត្តបទបែបនេះឡើយ»។

តែដើម្បីបញ្ជាក់ការពិត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងក្រុងបានចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន មកដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំនិងមហាជនបានជ្រាបវិញ។

សុំជម្រាបថា កន្លងមកក្នុងក្រុងសៀមរាប តែងតែមានបទល្នើស ដូចជា ក្មេងទំនើង ជាបន្តបន្ទាប់ ហើយត្រូវបានកម្លាំងសមត្ថកិច្ច បានសហការគ្នា ទប់ស្កាត់និងបង្ក្រាបជាបន្តបន្ទាប់ ដោយរយៈពេលបច្ចុប្បន្ន នេះ មិនមានបញ្ហាអ្វីគួរឲ្យគាត់សំគាល់នោះទេ៕