ផ្ទុះការគាំទ្រ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោយផុសរឿងចា..ប់ល្បឿន

14

មកទល់ម៉ោងនេះ គេចាប់អារម្មណ៍ថា សំណេរមួយរបស់ ឯកឧត្តម ខៀវ កាញ៉ារីទ្ធិ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះមានការចែកចាយ និង ផ្ទុះការគាំទ្រយ៉ាងខ្លាំង ដើម្បីក្រើនរម្លឹកកុំអោយបន្តច្បាប់ចាប់ល្បឿន ក្នុងកម្រិត៤០ និង ៦០ នៅលើផ្លូវជាតិ ចេញផុតពីទីក្រុង។ ឯកឧត្តម លោកបានបង្ហោះសំណួររបស់បុគ្គលម្នាក់ថា “សូមគោរព អរុណសួស្តីឯកឧត្តម 🙏🙏🙏 ក្មួយមានចំងល់មួយតាមខេត្ត ចាប់​ល្បឿន​ ៤០​ ល្បឿន​ ៦០​ តាម​ផ្លូវ​ជាតិ​ មិនគួរមានទេ​ បេីចាប់​ល្បឿន​ពី​ ៩០​ ឡេីងទៅ​សមបន្តិច​ ។ ក្មួយចង់​សួរទៅ​ ប៉ូលីសចរាចរណ៍ ជាពិសេសមេៗប៉ូលីស​ រួមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ផង​ តេី​ពេលពួកគាត់ចុះទៅ​ខេត្ត​ម្តងៗ ដែលបេីកបរ​គោរព​ច្បាប់​ទេ​ (​ តាមល្បឿនកំណត់​ )​ ?

”។ជាមួយនឹងការបង្ហោះនេះ ឃើញថាអ្នកលេងបណ្ដាញសង្គម ពេញចិត្តឡើងស្ដូកតែម្ដង ដោយសារតែករណីនេះ មានការត្អូញត្អែរច្រើន ហើយក៏ជាលេសដែលធ្វើអោយប៉ូលីសនៅតាមផ្លូវចូលខេត្តមួយចំនួន មានលេសគោះលុយយ៉ាងស្រួលពីអ្នកឆ្លងកាត់។ ក្នុងនោះនៅតាមបណ្ដោយខ្លះ ក៏មិនបានលើកផ្លាកបង្ហាញល្បឿនអោយបានច្បាស់ៗ និង អោយបានគ្រប់ចំណុចផងដែរ ប៉ុន្តែដល់ទីតាំងប៉ូលីសប្រចាំការ គឺឃាត់ផាកយកលុយតែម្ដង។អ្នកចែកចាយជាច្រើន រំពឹងថា នឹងមានការកែប្រែលើគោលការណ៍នេះ ដើម្បីបញ្ចៀសការត្អូញត្អែរ និង ក៏ដើម្បីធានាថានឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវផង។