តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង២នាក់ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

7

ភ្នំពែញ: ក្រោយពីទទួលបានសំណុំរឿងពីសមត្ថកិច្ច និងបន្ទាប់ពីបានស៊ើបអង្កេតល្អិតល្អន់ និងគ្រប់ជ្រុង ជ្រោយលើភ័ស្តុតាងនានា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំង២នាក់ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា៤០ និងមាត្រា ៤៨ នៃច្បាប់រក្សាទុកស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនសង្ស័យទាំង០២នាក់ រួមមាន ៖
១- ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៊ីថា ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

២- ឈ្មោះ ផា វុធថា ភេទប្រុស អាយុ៤០ឆ្នាំ ជាជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។