អាសូរណាស់ តារាសម្ដែងជើងចាស់នាយស្វិត ទទួល.មរ.ណ.ភាព ដោយសារជំងឺស្ទះសរសៃ ឈា..ម ខួរ.ក្បា.ល

21

អាសូរណាស់ តារាសម្ដែងជើងចាស់នាយស្វិត ទទួល.មរ.ណ.ភាព ដោយសារជំងឺស្ទះសរសៃ ឈា..ម ខួរ.ក្បា.ល

ភ្នំពេញ៖ ជាដំណឹងដ៏សោកស្ដាយ តារាសម្ដែងជើងចាស់ល្បីឈ្មោះនាយស្វិត បានទទួល.មរ.ណ.ភាពហើយ នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ដោយសារតែជំងឺស្ទះសរសៃឈាមខួរក្បាល។
យោងតាមប្រភពព័ត៌មានពីតារាចម្រៀង ចាន់ មករា ដែលជាមិត្តភក្ដិជិតស្និទ្ធ នឹងតារាកំប្លែងនាយស្វិត បានឱ្យដឹងថា តារាកំប្លែងនាយស្វិត បានចូលព្យាបាលជំងឺឡើងឈាម អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ខ្វះគ្រាប់ឈាម ហើយបានបញ្ចូលឈាមចំនួន២កំប្លោក។ ពេលបញ្ចូលឈាមហើយ បែរជាឡើងឈាមខ្លាំងរហូតដល់ខួរក្បាល ទើបមិនអាចជួយសង្គ្រោះបាន។
ដំណឹងនៃការទទួលមរណភាព របស់តារាកំប្លែងនាយស្វិត បានធ្វើឲ្យក្រុមគ្រួសារ មិត្តភក្តិ, អ្នកសិល្បៈ និងមហាជនសម្ដែងការសោកស្ដាយគ្រប់ៗគ្នា។
សពតារាកំប្លែងនាយស្វិត ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ស្ថិតក្នុងបុរីចន្ទសុវណ្ណ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ៕