ស្ត្រីជាជនរងគ្រោះបាក់ជើងដោយសារគ្រោះថ្នាក់ចរាចរណ៍ទទួលបានយុត្តិធម៌ដោយមានការជួយសម្របសម្រួលពីតុលាការខេត្តសៀមរាប

86

ក្នុងសំណុំរឿងព្រហ្មទណ្ឌ(ចរាចរណ៍) លេខ ១២៨ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្តនិងម៉ូតូបណ្តាល ឲ្យមានរងរបួសបាក់ជើងអ្នកជិះម៉ូតូ ហើយជនបង្កជាជនជាតិថៃដែលមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនក្រោយពេលកើតហេតុ។ ហើយសំណុំរឿងនេះ បានបញ្ជូនមកដល់តុលាការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

តុលាការខេត្តសៀមរាបបានទទួលចាត់ការលើសំណុំរឿងនេះ ដោយបច្ចុប្បន្ន អ្នកតំណាងជនបង្ក បានចូលមកដោះស្រាយ និងទូទាត់សំណងចំនួន១០០០០ដុល្លារអាមេរិកជូនជនរងគ្រោះរួចហើយ មួយវិញទៀត តុលាការបានសម្រេចប្រគល់រថយន្តគូភាគីវិញនៅថ្ងៃទី២៣ ខែមករា នេះតែម្តងក្រោយពីទទួលបានពាក្យសុំ។

ភាគីរងគ្រោះ មានភាពសប្បាយរីករាយជាខ្លាំង និងថ្លែងនូវអំណរគុណ ចំពោះតុលាការខេត្តសៀមរាប ជាពិសេស ឯកឧត្តម ព្រះរាជអាជ្ញា ដែលបានផ្តល់យុត្តិធម៌ដល់រូបគាត់។

គួរបញ្ជាក់ថា ការពន្លឿនការដោះស្រាយជូនជនរងគ្រោះក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ គឺជាករណីអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌៕