នារសៀលថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤,​ ឯកឧត្តម កើត រិទ្ធ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំ​នេះមានការអញ្ជេីញចូលរួម​ពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

11

កិច្ចប្រជុំលើកទី​ ២ នេះត្រូវបានរៀបចំទ្បេីង​ក្នុងគោលបំណង​ដេីម្បី​ពិនិត្យ​ និងពិភាក្សាលេីឯក​សារ​សំខាន់ៗ​ ចំនួន​ ៣ ហេីយជា​លទ្ធផល អង្គ​ប្រជុំ​បានសម្រេច:

ទី១- អនុម័ត​ជាគោលការណ៍​លេីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីលក្ខន្តិកៈនៃមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.

ទី២- អនុម័ត​ជាគោលការណ៍​លេីសេចក្តីព្រាងសេចក្តីសម្រេចស្តីពីក្រមសីលធម៌ និងក្រមប្រតិបត្តិ​របស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។

ទី៣-​ ឯកភាពជាគោលការណ៍លេីសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ដេីម្បីបន្តស្នេីសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល​ ស្របតាមនីតិវិធីជាធរមាន។

ទន្ទឹមគ្នានេះ អង្គប្រជុំ​ក៏បានពិចារណាក្នុងការរៀបចំនូវសិក្ខាសាលាពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីក្រមសីលធម៌ និងក្រមប្រតិបត្តិរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. នាពេលឆាប់ៗ​ ខាងមុខ​ ដើម្បីឱ្យឯកសារ​នេះកាន់តែមាន​ភាពគ្រប់ជ្រុងជ្រោយ និងអាចយក​ទៅអនុវត្តបាន​ ប្រកបដោយប្រសិទ្ធភាព។