នៅទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ក្រោមបទ ទ្វេពន្ធភាព!!!

10

កំពងស្ពឺ៖នៅទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ស្នងការរងខេត្តកំពង់ស្ពឺ ក្រោមបទ ទ្វេពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ០៤ និងមាត្រា ០៩ នៃច្បាប់ឯកពន្ធភាព។
លោក ឧត្តមសេនីយ៍ត្រី ឃុត វឌ្ឃនា ហៅង៉ាម រី អាយុ៥២ឆ្នាំ មានស្រុកកំណើតភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិសែនសុខ៣ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញហើយសព្វថ្ងៃលោកជាស្នងការង ទទួលផែនការពារនិងអន្តរាគម៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
គួរម្លឹកផងដែរថា កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤  លោក ង៉ាម រី បានក្លែងឈ្មោះថ្មីថា ឃុត វឌ្ឍនា មកស្នើសុំចុះ សំបុត្រអាពាហ៍ពិពាហ៍ ជាមួយភរិយាថ្មី ដែលមានឈ្មោះ ឃិន ស្រស់ មុខរបរលក់ដូរ រស់នៅភូមិឃុំខាងលើ ដោយបានភ្ជាប់ឯកសារបញ្ជាក់ពីលោកចៅសង្កាត់បឹងសាឡាងថា ជាពោះម៉ាយ មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ទើបសាលាឃុំកាហែង បានចេញបណ្ណប្រកាសអាពាហ៍ពិពាហ៍ ជូនសាម៉ីខ្លួនតាមការស្នើសុំ ដោយឡែក ភរិយាដើមរបស់លោក ង៉ាម រី ដែលត្រូវបានគេស្គាល់់ថាជាអធិការរងខណ្ឌសែនសុខ បានមកដាក់ពាក្យប្ដឹងជាផ្លូវការដើម្បីទប់ស្កាត់ពិធីមង្គលការរបស់ស្វាមីនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ៕