ផឹកស៊ីជួបជុំនៅការដ្ឋាន កើតជាទំនាស់ពាក្យសំដីវា..យត..ប់គ្នា សមត្ថកិច្ចអន្តរាគមន៍វាយទាំងសមត្ថកិច្ច ចុងក្រោយជា…ប់ខ្នោះ

32

ភ្នំពេញ ៖ សមត្ថកិច្ចអន្តរគមន៍ពេលមានទំនាស់ពាក្យសំដីក្នុងការដ្ឋានរហូតឈានដល់ប្រើអំពើហិង្សាហើយភាគីម្ខាង ទាញដំបង រលាស់ វាយសមត្ថកិច្ច ពកក្បាល។ ក្រោយបង្កហេតុ សមត្ថកិច្ចឃាត់បានជនបង្ក ហិង្សា២នាក់ នាំមកសាកសួរនាំ។ ហេតុការណ៍នេះកើតឡើងនៅចំណុចសំណង់ការដ្ឋានណាហ្គាវើល៣ តាមផ្លូវសុធារស ស្ថិតនៅភូមិ១ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។ ជនរងគ្រោះមានឈ្មោះ ឡាង ប៊ុនរិទ្ធ មុខរបរ នាយរងប៉ុស្តិ៍សណ្ដាប់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ស្នាក់នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ៕