ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានចាប់ពូល និងចុះអនុស្សរណៈ (MOU) ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី៩ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលម៉ានី  អគារ The Kampus

8

នារសៀលថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៤ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានចាប់ពូល និងចុះអនុស្សរណៈ (MOU) ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី៩ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលម៉ានី  អគារ The Kampus។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសប្រកបទៅដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត។

សូមជម្រាបជូនថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង~ស្ថាប័ន” គឺជាវេទិកាកីឡាមួយទៀតក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជន នៅតាមក្រសួង និងស្ថាប័នរដ្ឋ។