ទីបំផុត! តាមឃា…ត់ខ្លួនក្រុមប្រើហិ..ង្សាលើក្មេងស្រីសិស្សសាលា បានហើយ

109
ភ្នំពេញ ៖ ជិះម៉ូតូរត់ដល់ខេត្តព្រះសីហនុ! កម្លាំងនគរបាលរាជធានីភ្នំពេញ តាមឃា..ត់ខ្លួនក្រុមប្រើហិ..ង្សាលើក្មេងស្រីសិស្សសាលាបានហើយ សរុប៤នាក់ (ប្រុសខ្ទើយ អ្នកថត និងអ្នកចូលរួមសកម្មភាព) នៅរង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
នៅពេលនេះ កម្លាំងនគរបាលកំពុងដឹកពួកគេមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ មានការផ្ទុះនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (ភេទទី៣ និងស្រី) បានព្រួតវា..យសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែងនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
តាមរយៈវីដេអូនោះ ឃើញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិ..ង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ ៕