ដើមហេតុនៃសង្គ្រាម រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាមួយនឹងការចូលរួមរបស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ

24

ឬសគល់នៃទំនាស់រវាង ជនជាតិជ្វីហ្វនៅអ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីន វាជាទំនាស់មួយចាស់ជាងគេបង្អស់មួយនៅក្នុងប្រវត្តិសាស្រ្តពិភពលោក។ ស្ថានការណ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបន្តឡើងកម្តៅជាថ្មីម្តងទៀត ហើយរឿ.ងនេះវាមិនមែនជារឿ.ងថ្មីនោះទេ វាជារឿ.ងដដែលមកហើយ ។

មែនទែនទៅ នៅតំបន់ភូមិភាគ ដើមបូព៌ាមួយនេះ ពោល គឺចា..ប់ផ្តើមឡើងតាំងពី ឆ្នាំ១៩៤៨ មកម្ល៉េះ គឺមួយថ្ងៃក្រោយនៃការប.ង្កើតរដ្ឋអ៊ីស្រាអែល។ ពួកអារ៉ាប់នៅជុំវិញអ៊ីស្រាអែល មិនដែលបំភ្លេចគំនិតណាមួយ ក្នុងការ.កំទេច និងលប់បំបាត់ប្រទេសជ្វីហ្វមួយនេះ ចេញពីផែនទីពិភពលោកនោះទេ ប៉ុន្តែអ្វីដែលបណ្តាពួកអារ៉ាប់ទំាងនោះ ទទួលបានគឺការបរាជ័យម្តងហើយម្តងទៀត ពីសំណាក់អ៊ីស្រាអែល។

ជាការពិតណាស់ ព្រឹត្តិការណ៍សង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នេះវាពិតជាធ្វើឲ្យមនុស្សទូទាំងពិភពលោកចង់ដឹង ចង់ឮខ្លំាងណាស់ អ្នកខ្លះក៏បានធ្លោយពាក្យផងដែរ ជ.ម្លោះនោះមិនអាចនិងធ្វើការផ្សះផ្សាបានទេ ប្រសិនបើចង់បញ្ចប់ជ.ម្លោះនោះ ទាល់មានភាគីម្ខាងរលាយបាត់ អ៊ីស្រាអែល? ឬ ប៉ាឡេស្ទីន?

ជុំវិញនិងព្រឹត្តិការនេះដែរអ្នកជំនាញជឿជាក់ថា មានអ្នកខ្លះបានដឹង ហើយក៏មានអ្នកខ្លះទៀតមិនដឹងផងដែរ អំពីដើមហេតុ នៃប្រវត្តិសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននេះ។ វាពិតជាមិនមែនជារឿ.ងងាយស្រួលនោះទេ សម្រាប់ការ.កងសាងសន្តិភាពមួយនៅតំបន់ដើមបូព៌ា ជាពិសេស គឺបញ្ហាជ.ម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលមានជាយូណាស់មកហើយ។ ទោះបីជាអ៊ីស្រាអែល និងប៉ាឡេស្ទីន បានចុះកិច្ចព្រមព្រៀងអូស្លូ ក៏ដោយ ប៉ុន្តែក្នុងការអនុវត្តជាក់ ស្តែង ខាងអ៊ីស្រាអែល ពួកជ្រុលនិយម មិនយល់ព្រមឲ្យរដ្ឋាភិបាលអ៊ីស្រាអែល បញ្ឈប់ការ.កាន់កា.ប់ដែនដីប៉ាឡេស្ទីន ហើយពួកជ្រុលនិយមក៏មិនយល់ព្រមដកខ្លួន ចេញពីដែនដីប៉ាឡេស្ទីន ដែលខ្លួន បានកាន់កា.ប់នោះទេ ឯខាងប៉ាឡេស្ទីនវិញ ពួកជ្រុលនិយមហា.ម៉ាស់ និងជីហាត អ៊ីស្លាមីត ដែលមិនព្រមទទួលស្គាល់កិច្ចព្រមព្រៀងអូស្លូនោះ បានបន្តប្តេជ្ញាតាំងចិត្តថា និងធ្វើការ កំទេចអ៊ីស្រាអែលឲ្យទៅជា ផេះជាក់ជាមិនខាន។ ទំាងអស់នេះ សុទ្ធសឹងជាបុព្វហេតុ ដែលធ្វើឲ្យពួកជ្រុលនិយមហា.ម៉ាស់ បន្តភេរវកម្មអត្តឃាតមកលើភាគីអ៊ីស្រាអែល ជាការឆ្លើយតបអ៊ីស្រាអែល បានវា..យប្រ.ហារវិញដោយប្រើយន្តហោះចម្បាំង, រថក្រោះ និងកំាភ្លើ..ងធំ ប.ង្ក្រាបទៅលើប្រជាជនប៉ាឡេស្ទីនដោយមិនរើសមុខ មកដល់និងពេលបច្ចុប្បន្ននេះ។

ចំពោះការវា..យប្រ.ហារយ៉ាងភ្ញាក់ផ្អើលដាក់គ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងក្រុមហា.ម៉ាសនៅជាងពាក់កណ្តាលឆ្នាំ ២០២៣ ដោយដំបូងឡើយ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហា.ម៉ាស់ បានបើកការវា..យប្រ.ហារយ៉ាងភ្ញាក់ផ្អើលបំផុត លើអ៊ីស្រាអែល ដោយក្រុមយុទ្ធជនរបស់ខ្លួន បានសម្រុកចូលទៅក្នុងសហគមន៍ក្បែរតំបន់ហ្គាហ្សាស្ទ្រីប រួចសំ.លា..ប់អ្នកស្រុក និងចា..ប់មនុស្សជាចំណាប់ខ្មាំង។ មានមនុស្សជាច្រើន ដែលភ្ញាក់ផ្អើលចំពោះការវា..យប្រ.ហារនេះ ហើយចង់ដឹងថា មានរឿ.ងរ៉ាវអ្វីខ្លះពាក់ព័ន្ធនឹងរឿ.ងហេតុនេះ។ ហា.ម៉ាស់ គឺជាក្រុមសកម្មប្រយុទ្ធឥស្លាមនិយមប៉ាឡេស្ទីន ដែលគ្រប់គ្រងជ្រោយហ្គាហ្សា។ ក្រុមហា.ម៉ាស់ បានសច្ចាថាបំផ្លិចបំផ្លា.ញអ៊ីស្រាអែលឲ្យបាន។ ក្រុមនេះបានធ្វើសង្គ្រាមជាច្រើនជាមួយអ៊ីស្រាអែល ចា..ប់តាំងពីខ្លួនចូលកាន់អំណាចនៅតំបន់ហ្គាហ្សា ក្នុងឆ្នាំ២០០៧។ ក្នុងសង្រ្គាមទាំងនោះ ក្រុមហា.ម៉ាស់ បានបា.ញ់ ឬអនុញ្ញាតឲ្យក្រុមផ្សេងទៀត បា.ញ់រ៉ុកកែតរាប់ពាន់គ្រា.ប់ដាក់អ៊ីស្រាអែល និងធ្វើការវា..យប្រ.ហារសា..ហា..វៗផ្សេងទៀត។ រីឯអ៊ីស្រាអែលវិញ ក៏បានស.ងសឹ.កម្តងហើយម្តងទៀតលើក្រុមហា.ម៉ាស់ ជាមួយនឹងការវា..យប្រ.ហារតាមអាកាស ហើយសហការជាមួយអេហ្ស៊ីប ដើម្បីបិទច្រ.កហ្គាហ្សា ចា..ប់តាំងពីឆ្នាំ២០០៧មក។ ក្រុមហា.ម៉ាស់ ត្រូវបានអ៊ីស្រាអែល សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ក៏ដូចជាមហាអំណាចផ្សេងទៀត ចា.ត់ទុកថាជា ក្រុមភេរវកម្ម។

មកដល់ត្រង់ចំណុចនេះមានសំណួរមួយបានលើកឡើងថា តើសហរដ្ឋអាម៉េរិក ឬក៏មហាអំណាចណាមួយផ្សេងទៀត អាចមានលទ្ធភាពក្នុងការដោះស្រាយបញ្ហាជ.ម្លោះ ដ៏រំារ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីកសាងសន្តិភាពជូនប្រជាជនទំាងពីរបានទេ?….ត្រង់ចំនុចនេះ តើអាមេរិកគាំទ្រអ៊ីស្រាអែលគឺជាផលប្រយោជន៍របស់ខ្លួនដែរឬយ៉ាងណា?

បើតាមអ្នកជំនាញបានឲ្យដឹងថា កត្តាមួយចំនួនដែលនាំឲ្យអាមេរិកនៅតែគាំទ្រអ៊ីស្រាអែលក្នុងការវា..យកម្ទេចក្រុមសកម្មប្រយុទ្ធហា.ម៉ាស ដោយមិនខ្វល់ថាក្នុងនោះត្រូវមានប្រជាពលរដ្ឋប៉ាឡេស្ទីនស្លូតត្រង់ជាច្រើនបាត់បង់ជីវិត គឺដោយសារតែអាមេរិកផ្ទាល់ មានទំនាក់ទំនងសេដ្ឋកិច្ច និងទទួលបានផលចំណេញពី អ៊ីស្រាអែល ពិសេសនោះគឺជាតំណក់ប្រេងតែម្ដង។ ដោយដំបូងឡើយ អ៊ីស្រាអែលបានចូលរួមជាមួយនឹងសហរដ្ឋអាមេរិកប្រឆាំ.ងទៅនឹងឥទ្ធិពលអតីតរបស់សូវៀត  ក្រោយអាមេរិកបានជួ..យអ៊ីស្រាអែលទាំងលើវិស័យយោធានិងថវិកាកាន់តែខ្លាំ..ងដោយផ្អែកលើការយល់ឃើញថា អ៊ីស្រាអែលពិតជាមានតម្លៃខ្លាំ..ងណា..ស់សម្រាប់ខ្លួន។  អ្វីដែលជាការ.កត់សម្គាល់នោះ អាមេរិកមិនបានស្វែងរ.កដំណោះស្រាយសន្តិភាពសម្រាប់ជ.ម្លោះរវាងអ៊ីស្រា អែលនិងប៉ាឡេស្ទីនត្រឹមត្រូវនោះទេ មិនថាមូ..លហេតុគឺអ្វីក៏ដោយ ប៉ុន្តែកា..យវិកាថ្មីៗបំផុតរបស់វ៉ាស៊ីនតោនបាន បណ្ដាលអោយភាពតានតឹងជាមួយប៉ាឡេស្ទីនក៏ដូចជាប្រទេសផ្សេងៗក្នុងតំបន់ បន្តកើនឡើង ក្រោយពីស.កម្ម.ភា.ពគួរអោយភ្ញាក់ផ្អើលជាច្រើនមុននោះដូចជា ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល បន្លាស់ស្ថានទូតអាមេរិកពី Tel Aviv ទៅកាន់ទីក្រុងនេះ ហើយទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រា អែលចំពោះខ្ពង់រាប Golan ដែលគេទន្ទ្រានកាន់កា.ប់ពីស៊ីរី។

ជាការពិតណាស់ នៅក្នុងអាណត្តិរបស់ប្រធានាធិបតីលោក Joe Biden ទោះបីជាគណៈបក្ស ប្រជាធិបតេយ្យ ឬគណៈបក្សសាធារណៈរដ្ឋឡើងកាន់អំណាចក៏ដោយ ប៉ុន្តែ អាមេរិកតែងតែចេញសេចក្ដីប្រ.កាសឬមានកា..យវិកាដាក់សម្ពាធ និងគ្មា.នភាពសមស្របសម្រាប់ប៉ាលីស្ទីននោះទេ។ ពិសេសនោះ គួររំលឹកថា អាណត្តិរបស់លោក Trump អ្វីគ្រប់បែបយ៉ាងបានដើរបញ្ច្រាសទាំងស្រុង។ ការសម្រេច ចិត្តទាំងអស់របស់លោក Trump សុទ្ធតែបណ្ដាលអោយដំណើរ.ការសន្តិភាពនៅ មជ្ឈឹមបូព៌ាកាន់តែស្មុគស្មាញជាងមុន ក៏ដូចជាបណ្ដាលអោយអរិភាពរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីនកាន់តែធ្ង.ន់.ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ ហេតុដូច្នេះ បានជា សាធារណៈមតិអន្តរជាតិចា.ត់ទុកថា លោក Trump មិនធ្លាប់គោរពការ ស្វែងរ.កដំណោះស្រាយនយោបាយប្រ.កបដោយសន្តិភាពសម្រាប់ជ.ម្លោះរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីននោះឡើយ ព្រមទាំងបញ្ចុះតួនាទីរបស់អាមេរិកផ្ទាល់ ខ្លួនក្នុងការដោះស្រាយបញ្ហាសន្តិសុខមួយក្នុងចំណោមបញ្ហាសន្តិសុខដ៏ក្ដៅគគុ.កបំផុតលើពិភពលោក។

សរុបមក ភាពតានតឹងបានកើនឡើងទៅក្នុងជ.ម្លោះនិកា..យដោយចំហរវាងជនជាតិជ្វីហ្វ និងអារ៉ាប់។ ផែនការបែងចែករបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីនឆ្នាំ ១៩៤៧ មិនត្រូវបានអនុវត្ត និងប.ង្កឱ្យមានសង្គ្រាមប៉ាឡេស្ទីនឆ្នាំ ១៩៤៧-១៩៤៩ ។ ស្ថានភាពបច្ចុប្បន្នរបស់អ៊ីស្រាអែល-ប៉ាឡេស្ទីន បានចា..ប់ផ្តើមបន្ទាប់ពីការ.កាន់កា.ប់របស់យោធាអ៊ីស្រាអែលនៃតំបន់ West Bank និង Gaza នៅក្នុងសង្រ្គាមប្រាំមួយថ្ងៃឆ្នាំ ១៩៦៧ ដែលត្រូវបានគេស្គាល់ថាជាទឹកដីប៉ាឡេស្ទីន។

វឌ្ឍនភាពត្រូវបានធ្វើឡើងឆ្ពោះទៅរ.កដំណោះស្រាយរដ្ឋពីរជាមួយនឹងកិច្ចព្រមព្រៀង Oslo ឆ្នាំ ១៩៩៣-១៩៩៥ ។ បញ្ហាស្ថានភាពចុងក្រោយរួមមានស្ថានភាពក្រុងយេរូសាឡឹម ការតាំងទីលំនៅរបស់អ៊ីស្រាអែល ព្រំដែន សន្តិសុខ និងសិទ្ធិទឹក ក៏ដូចជាសេរីភាពនៃចលនារបស់ប៉ាឡេស្ទីន និងសិទ្ធិត្រឡប់មកវិញរបស់ប៉ាឡេស្ទីន។ អំ.ពើ.ហឹ.ង្សានៃជ.ម្លោះនៅក្នុងតំបន់ដែលសម្បូរទៅដោយទីតាំងប្រវត្តិសាស្ត្រ វប្បធម៌ និងសាសនាទូទាំងពិភពលោក—គឺជាប្រធានបទនៃសន្និសីទអន្តរជាតិជាច្រើនដែលទាក់ទងនឹងសិទ្ធិជាប្រវត្តិសាស្ត្រ បញ្ហាសន្តិសុខ និងសិទ្ធិមនុស្ស និងជាកត្តារារាំងដល់វិស័យទេសចរណ៍ និងការចូលទៅកាន់តំបន់នានាដែលមានការប្រ.កួតប្រជែងយ៉ាងក្តៅគគុ.ក។

សូមជម្រាបថា វិវាទកម្ម អ៊ីស្រាអែល-ប៉ាឡេស្ទីន បច្ចុប្បន្ននេះ អ៊ីស្រាអែលកំពុងពង្រីកការវា..យលុកតាមផ្លូវគោក ទៅលើជំរុំជនភៀសខ្លួនប៉ាឡេស្ទីននៅភាគកណ្តាលហ្គាហ្សាស្ទ្រីប ខណៈដែលមានការព្រមានថា សង្រ្គាមជាមួយក្រុមហា.ម៉ាសនឹងបន្តអូសបន្លាយជាច្រើនខែទៅមុខ។ ហើយសង្រ្គាមមួយនេះគឺជាទំនាស់ប្រចាំសហស្សវត្សរ៍ មានការពាក់ព័ន្ធ ទៅដល់ភូមិសាស្រ្តនយោបាយ យុទ្ធសាស្រ្ត សាសនា ពូជសាសន៍ ឧត្តមភាពរបស់ពួកមហាអំណាច និងតំណក់ប្រេងកាតផង! ដែលបច្ច័យទាំងអស់នេះ បានគ្របដណ្ដប់មកលើជីវភាពនយោបាយនៅមជ្ឈឹមបូព៌ាក្នុងរាប់សិបឆ្នាំ ដែលគ្មា.ននរណាម្នាក់អាចដឹងថាវានឹងបញ្ចប់នៅពេលណា៕