លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកការបោះជុំរំសមាគមកាយប្ញទ្ធិនារីកម្ពុជាប្រចាំឆ្នាំ២០២៣

22

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយប្ញទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃទី២១វិច្ឆិកានេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកការបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជាប្រចាំឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

កម្មវិធីបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជាប្រចាំឆ្នាំ២០២៣ ធ្វើឡើងក្រោមប្រធានបទ៖ «យើងអាចធ្វើបាន» រៀបចំធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២០-២៣ ខែវិច្ឆិកា ដែលក្នុងនៅមានរបៀបវារៈកម្មវិធីមួយចំនួន ក្នុងការជួយពង្រឹងសមត្ថភាពយុវតីពាក់ព័ន្ធនឹងបំណិនជីវិតប្រចាំថ្ងៃ ឈ្វេងយល់ពីបរិបថថ្មីនៃសង្គម ការធ្វើសមាធិ ការលែងល្បែងកម្សាន្ត ដើម្បីបង្កើនភាពស្និទស្នាល ការទស្សនកិច្ចនៅតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងការចូលរួមការងារសង្គម ដើម្បីលើកបរិស្ថាន។