កម្លាំងអន្តរាគមន៍ប.ង្ក្រា.ប.ប.ទ.ល្មើ..សជលផលថ្នាក់ជាតិប្រចាំការនៅតំបន់អភិរក្សជ្រោយស្ដី ប.ង្ក្រា.បបានទូករុញ(ជន)០៥គ្រឿង!!!!

51

#កំពង់ឆ្នាំង: នៅថ្ងៃ អាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ០៨ និង៣០ នាទីយប់ ក្រុមអន្តរាគ
មន៍បង្ក្រាបទល្មើសជលផលថ្នាក់ជាតិប្រចាំការនៅកន្លែងអភិរក្សជ្រោយស្តីដឹកនាំដោយលោក ឈិន តួ នាយរងអធិការដ្ឌានរដ្ឌបាលជលផលខាងត្បូងបឹងទន្លសាប តំណាងរដ្ឌបាលជលផល លោក វ.ទោ នួនសាវឿន តំណាងអគ្គស្នងការនគរបាលជាតិលោក វ.ឯ ជា សោភ័ណ្ឌ តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការណ៍ជាមួយខណ្ឌរដ្ឌបាលជលផល ខេត្ត កំពង់ឆ្នាំង និងសង្កាត់រដ្ឌបាលជលផលបរិបូណ៍បានចុះបង្ក្រាបបទល្មើស (រុញជន)នៅចំណុចជ្រោយផ្កាយ ភូមិ ឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុក បរិបូណ៍ ខេត្ត កំពង់ឆ្នាំង។មានកំលាំងសរុបចំនួន ១០ នាក់ មធ្យោបាយកាណូតចំនួន ០២ គ្រឿង បង្ក្រាបបានបទល្មើសរុញ(ជន)០១ករណីដូចខាងក្រោម:
១- ទូកបាឡាស្មាច់ ចំនួន ០៥ គ្រឿង
២- ដងជន    ចំនួន  ១០   ដើម
៣- សាច់ជន ចំនួន  ០៥    មាត់ ។

បច្ចុប្បន្នទូកដែលបានប្រព្រឹត្តបទល្មើទាំង០៥ទូកត្រូវបានបញ្ចូនទៅរក្សាទុកនៅស្នាក់ការ សង្កាត់រដ្ឋបាលជលផល ស្រុកបរិបូណ៌ និងចាត់ការតាមនិតិវិធីច្បាប់៕