ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី

6

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី “ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា” ។

*ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ព្រះពុទ្ធសាសនាបានចូលរួមចំណែកនៅក្នុងការរក្សាសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គ្រប់សាសនាទាំងអស់មានគោលបំណងដូចគ្នាគឺ អប់រំមនុស្សឱ្យប្រព្រឹត្ត អំពើល្អ និងការគោរពគ្នាទៅវិញទៅមក។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ បច្ចុប្បន្នកម្ពុជា មានអារាមព្រះពុទ្ធសាសនាចំនួន ៥១៣៣ វត្ត និងមាន ព្រះសង្ឃចំនួន ៦៨៩៦៧ អង្គ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ យើងគួរមានមោទកភាព ដែលកម្ពុជាមិនមានជម្លោះសាសនា ហើយ ដែលបានធ្វើឱ្យពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយភាពសុខដុមជាមួយគ្នា។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ការបញ្ចប់សង្គ្រាមតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យគ្រប់សាសនាទាំងអស់រួចពីសេចក្ដីស្លាប់។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អំពាវនាវឱ្យរួមគ្នាលុបបំបាត់ឱ្យអស់ចំពោះទស្សនៈ និងគោលការណ៍ជ្រុ លនិយម ដើម្បីរក្សាការពារសុខសន្តិភាព សេរីភាព និងការរីកចម្រើននៅកម្ពុជា។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អំពាវនាវដល់ពុទ្ធបរិស័ទ និងជនរួមជាតិទាំងអស់ចូលរួមសាទររីករាយ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ នេះ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់ព្រះសង្ឃគ្រប់អង្គ ប្រតិបត្តិធម្មវិន័យឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូ ល្អក្នុងសង្គម។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់ព្រះសង្ឃគ្រប់អង្គ ជួយដល់សង្គមជាតិ តាមរយៈការចូលរួមអប់រំ លើកកម្ពស់គុណធម៌ សីលធម៌ និងសុជីវធម៌ ដើម្បីសង្គមកម្ពុជាជៀសផុតពីអំពើមិនល្អ និងអបាយមុខ ផ្សេងៗ។