លោក វ៉ា ជី​មណា​រ៉េត ចៅសង្កាត់​អូរ​ជ្រៅ ដឹកនាំ​ក្រុម​ការងារ​ចុះ​អនុវត្ត​ឈូសឆាយ​តាម​សាល​ក្រុម​តុលាការ​ខេត្ត​បន្ទាយមានជ័យ លើ​ផ្លូវលំ​មួយ​កន្លែង​ក្នុង​ភូមិ​សាមគ្គី​មានជ័យ ត្រូវបាន​ផ្អាក​ដោយមាន​ម្ចាស់​ដី​មក​ជំទាស់​

75

ខេត្ត​បន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​៥​រោច ខែភទ្របទ​ឆ្នាំថោះ​ព​.​ស​២៥៦៧​ត្រូវ​និង​ថ្ងៃទី​០៥​ខែតុលា​ឆ្នាំ​២០២៣ ក្រុង​ប៉ោយប៉ែត ក្នុងអំឡុង​រយះពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​រឿង​វិវាទ​រវាង ពលរដ្ឋ​ដែល​អះអាង​ថា​ជា​ម្ចាស់​ដី និង​ពលរដ្ឋ​ម្ខាង​ទៀត​និង​អាជ្ញាធរ​ដែល​ទាមទា​ចង់បាន​ឲ្យមាន​និង​បង្កើត​នៅ​ផ្លូវលំ​១​ខ្សែ​ឆ្លង​ពី​ព្រំប្រទល់​ភូមិ​មិត្តភាព​កាត់​តាម​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ត្រូវបាន​ផ្អាក​មិន​អាច​អនុវត្ត​ន៍​បាន​ឡើយ ទោ​ស្បីជា​មាន​ការសម្រេច​ចេញពី​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ឲ្យ​អនុវត្តន៍​យ៉ាងណាក្តី​។​

​ពាក់​ពន្ធ័​និង​ករណី​ម្ចាស់​ដី​ឬ​ការជំទាស់​របស់​បុគ្គល​ម្នាក់​ដែល​ចេញ​មក​ជំទាស់ នៅ​ព្រឹក​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០២៣​នេះដែ អ្នកសារព័ត៌មាន​យើងខ្ញុំ​បាន​ទាក់ទង​ទៅ​លោក​វ៉ា ជិម​ណា​រ៉េត​ចៅសង្កាត់​អូរ​ជ្រៅ​ដែ​តាមរយះ​តេ​លេក្រា​ម​ដែ​តែ​លោក បាន​ចូល​មើល​ហើយ​តែ​មិន​តប​នោះឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា លោក​វ៉ា ជឹម​ណា​រ៉េត ក្រោយពី​បាន​ជាប់​ជា​ចៅសង្កាត់​អូរជ្រៅ​បាន​ជាង​មួយ​ឆ្នាំ​មកនេះ លោក​ខិតខំ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការចុះ​អ​និវត្តន៍​កិច្ចការងារ​ច្រើន​ក្នុង​សង្កាត់​ទើប​បង្កើត​ថ្មី​នេះ និង​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ដែន​សមិត្ថកិច្ច​ខ្លួន​ដើម្បី​កែប្រែ​ឲ្យមាន​សោភណ្ឌភាព​ល្អ​ក្នង​សង្កាត់ក៏​ដូច​ក្នុង​ក្រុង​ផងដែ​។​ប៉ុន្តែ​ដោយ​ឡែក​ក្នុង​ការចុះ​អភិវឌ្ឍន៌​ឈូសឆាយ​ធ្វើ​ផ្លូវលំ​១​ខ្សែ​មាន​ប្រវែង​ជាង​២០០​ម៉ែត្រ​សំរាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​រួម​គ្នា​តែ​មិន​អាច​សម្រេច​បាន​ទេ ពី​ព្រោះ​ម្ចាស់​ដី​ចេញមុខ​ជំទាស់​មិន​ឲ្យ​សាងសង់​ផ្លូវ​នោះទេ បើ​នៅ​មិនទាន់​សម្រេច​ពី​តុលាការ​ខាងលើៗ​ហើយ​មិន​ទាន់​អនុម័ត​អោយ​។​នេះ​បើ​តាម​សម្តី​របស់​ម្ចាស់​ដី​ក្នុង​រឿង​ដី​វិវាទ​បាន​ប្រាប់​ដូចខាងក្រោម ដោយ​បាន​និយាយថា​តុលាការ​ខេត្ត​បន្ទាយមានជ័យ​អនុវត្តន៍​លើស​ទំហំ​ដី ធ្វើឲ្យ​ប៉ាស់ពាល់​ដី​និង​ដំណាំ​ពូក​គាត់​៕