ឃា..ត់ខ្លួនជនឃា..តករស…..ម្លាប់ស្ដ្រីគ្រូទាយ នៅខណ្ឌដូនពេញបានហើយ

5455

ស្ដ្រីជាឃាតករដែលបានសម្លាប់ស្ដ្រីគ្រូទាយ ម្នាក់កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិពាលញ៉ែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការចាប់ខ្លួននេះ ក៏អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់លេីជនសង្ស័យឈ្មោះ នួន ខេង ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅភូមិជ្រៃត្នោត ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពព័ត៌មានបានបន្តថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមការចង្អុលបង្ហាញណែនាំដោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញ ខណ្ឌ ប៉ុស្តិ៍ រួមនិងកម្លាំងការិយាល័យកម្រិតធ្ងន់ នៃស្នងការគរបាលរាជធានីភ្នំពេញ និងអធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

ប្រភពបញ្ជាក់ថា បច្ចុប្បន្ន ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យខាងលេី មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកមកចំណាត់ការអនុវត្តលេីវិធានការច្បាប់៕