ទីតាំងល្បែងជល់មាន់តាមអនឡាញកំពុងរីកដុះដាលដូចផ្សិត រីក៍ លោកអធិការនគរបាលស្រុកព្រះនេត្រព្រះ រក្សាភាពស្ងៀមស្ងាត់ !

10

(បន្ទាយមានជ័យ) ៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី  ស្រុកព្រះនេត្រព្រះបានបញ្ជាក់ឲ្យដឹងថា អ្នកដែលហ៊ានបេីកល្បែងបញ្ជាល់មាន់តាមអនឡាញ ជ្រកក្រោមតារាងបាលទះ មានបុគ្គលនោះប្រហែលជាមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ានធ្វើអ្វីៗតាមអំពេីចិត្ត

អ្នកដែលញៀនលេងល្បែងជល់មាន់តាមអនឡាញ នោះជ្រកក្រោមតារាបាលទះ កំពុងបើកដំណើរការយ៉ាងរលូន នៅអាជ្ញាធរ និងសមត្ថកិច្ច ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

?ប្រភពពីប្រជាពលរដ្ធបានឲ្យដឹងថាប្រហែរអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ធានបានមិនហ៊ានបង្ក្រាប ទុកចិញ្ចឹមគ្រាន់ជាឆ្នាំងបាយទុកសម្រាប់ពេលឃ្លាន..!។

មជ្ឈដ្ឋានខាងក្រៅ.! បានរិះគន់ចំៗ ចំពោះ លោក អធិការស្រុកព្រះនេត្រព្រះ មិនទាន់ចាត់វិធានការបង្ក្រាបឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។