ករណី​ជនដៃដល់​ ៣នាក់​ ដែលបន្លំ​ថើបថ្ពាល់នារីរងគ្រោះហើយ​យកកែវស្រាវាយជនរងគ្រោះ៦នាក់​ឱ្យ​របួសធ្ងន់ស្រាល​ កំពុង​មានអ្នករត់ការទៅតុលាការក្រុងភ្នំពេញ​ ជា​ផ្នូរ​ទឹកប្រាក់​៣ម៉ឺន​ដុល្លារ​

256

ភ្នំពេញ​៖​ យោងតាម​សេចក្តីរាយការណ៍មួយ​បានលួចបង្ហេីបប្រាប់ឱ្យដឹងនៅថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ ករណី​ជនដៃដល់​ចំនួន ៣នាក់​ ដែលបន្លំ​ថើបថ្ពាល់នារីរងគ្រោះ​ ហើយ​ធ្វើសកម្មភាពយកកែវស្រាវាយជនរងគ្រោះប្រុសស្រីចំនួន​ ៦នាក់​ បណ្ដាលឱ្យ​របួសធ្ងន់ស្រាល​ ពេលនេះ​កំពុង​មានអ្នករត់ការទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីដោះលែង​ឱ្យមានសេរីភាពឡើងវិញ ជា​ផ្នូរ​ក្នុងទឹកប្រាក់ប្រមាណជា​ ​៣ម៉ឺន​ដុល្លារ​អាមេរិក​។

គួររម្លឹកថា​ កម្លាំងនគរបាលជំនាញ​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាននគរបាលខណ្ឌទួលគោក​ កាលពីយប់រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២២​ ខែសីហា​ ឆ្នាំ​២០២៣ថ្មី​ៗ​នេះ​ បានឃាត់ខ្លួនជនដៃដល់​ចំនួន​ ៣នាក់​​ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(យកកែវស្រាវាយទៅលើជនរងគ្រោះបណ្តាលឱ្យរបួសក្បាលចំនួន០២នាក់របួសធ្ងន់ និងរបួសស្រាល០៤នាក់) ប្រព្រឹត្តនៅចំណុចក្នុងភោជនីយ៏ដ្ឋានកន្លែងចាស់ ដីឡូតិ៍លេខ ផ្លូវលេខ២៥៧ កែងផ្លូវលេខ២០៤ ក្រុមទី១៧ ភូមិ០៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

របាយការណ៍ដដែល​បន្តថា​ ជនសង្ស័យទាំង៣នាក់នេះ​ រួមមាន៖​ ១-ឈ្មោះ មាស បញ្ញា ហៅ បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី ស្នាក់នៅផ្ទះលេខ៣A ផ្លូវលេខ៦០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ (ជនដៃដល់អ្នកយកកែវស្រាវាយទៅលើជនរងគ្រោះបណ្ដាលឲ្យបួសធ្ងន់ និងស្រាល០៦នាក់ (គ្មានសារធាតុញៀន)។ ២-ឈ្មោះ យ៉ាន តៃឈត ហៅ តៃឈត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក កន្លែងស្ទីមសូណា ស្នាក់នៅហាងស្ទីមសូណាយីហោ ប៊ុនសេង ផ្លូវលេខ០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ (បក្សពួក) (គ្មានសារធាតុញៀន) ។​ និង៣-ឈ្មោះ ជាង សុខឃាង ហៅ សាន្ត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី ស្នាក់នៅបន្ទប់ជួលលេខ៦ ផ្លូវលេខ២១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ជាបក្សពួក) (គ្មានសារធាតុញៀន)។

ចំណែក​ជនរងគ្រោះ​ ៦នាក់​រួមមាន៖
១-ឈ្មោះ លឹម គៀមហ៊ាក ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
*រងរបួស:ត្រូវបានជនសង្ស័យឈ្មោះ យ៉ាន តៃឈត សុំលេខទូរស័ព្ទដៃបន្លំថើបថ្ពាល់នៅមុនពេលកើតហេតុការណ៍) ។
២-ឈ្មោះ ផាត សម្ផស្ស ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសក្បាលផ្នែកខាងលើដេរ៦ថ្នេរ ដៃស្ដាំដេរ៣ថ្នេរ និងថ្លើមដៃស្ដាំ របួសធ្ងន់) ។
៣-ឈ្មោះ ស៊ន វីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសពកក្បាលស្រាល) ។
៤-ឈ្មោះ កែង នេង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសរលាត់ដៃទាំងសង់ខាង របួសស្រាល) ។


៥-ឈ្មោះ កែង នាង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសរលាត់ស្បែកត្រង់ក របួសស្រាល) ។
៦-ឈ្មោះ ឈួន មករា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២១៨ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (របួសរលាត់ត្រង់ត្រជៀកខាងឆ្វេង របួសស្រាល)។

​ គួរបញ្ជាក់ថា​ ជុំវិញករណីខាងលេីនេះ​ លោក​ព្រះរាជអាជ្ញាអមសាលាដំបូង​រាជធានី​ភ្នំពេញ​ វង្ស​ សារ៉ាត​​ នៅរសៀល​ថ្ងៃ​ទី​២៤​ ខែសីហា​នេះដែរ​ អអង្គភាពយើង មិនអាចទំនាកទំនងបានទេ​ព្រោះមិនមានលេខទូរស័ព្ទ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវ​បានកម្លាំងនគរបាលជំនាញ​អធិការដ្ឋានខណ្ឌទួលគោក បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ​៖សហការី​