ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ អ្នកប្រដាល់ភូមា ដាវ លីឌុច តាមការស្នើសុំមកប្រកួតជាមួយ ព្រំ សំណាង នាចុងឆ្នាំនេះ

18

ភ្នំពេញ៖ ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា នៅថ្ងៃទី១៥ ខែសីហានេះ បានឆ្លើយតបទៅកាន់ស្តេចប្រដាល់ឡាតវេយ៍ភូមា ដាវ លីឌុច ចំពោះសំណើសុំមកប្រកួតនៅលើទឹកដីកម្ពុជា នៅចុងឆ្នាំនេះ ដើម្បីជួបជាមួយកីឡាករ ព្រំ សំណាង មុនរូបគេប្រកាសចូលនិវត្តន៍ពីសង្វៀនប្រដាល់ ។

ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណែត បានបញ្ជាក់លើហ្វេសប៊ុកផ្លូវការថា «សួស្ដីលោក Dave Leduc! សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា»។

បន្ទាប់មានការចែករំលែកគ្នាយ៉ាងច្រើនជុំវិញសំណេរដ៏វែងអន្លាយរបស់ ស្ដេចប្រដាល់ភូមាដែលនឹងត្រូវមកកាន់ទឹកដីកម្ពុជានៅខែតុលាខាងមុខនេះ ព្រមទាំងមានបំណង ចង់សម្ដែងការគួរសមជាមួយ ឯកឧត្ដមគត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។

គួរបញ្ជាក់ផងដែរថា ការមកកាន់ទឹកដីកម្ពុជារបស់ស្ដេចប្រដាល់ភូមាលើកនេះ គឺដើម្បីធ្វើការប្រកួតជាមួយកីឡាករកម្ពុជា ព្រំសំណាង ខណៈនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ ស្របពេលដែលដាវលីឌុក បានប្រកាសហើយថា នេះជាការប្រកួតចុងក្រោយមុន នឹងបញ្ចប់អាជីពមួយនេះ៕