កម្មករជាង២០០នាក់ដែលបំរើការនៅក្រុមហ៊ុន ហង អញ់ អណ្ដូងមាស លើកគ្នា តវ៉ា ក្រោយពីមេការ ជនជាតិវៀតណាម រ.ត់បាត់មិនបើកប្រាក់ខែឲ្យពួកគាត់

44

ខេត្តរតនគិរី៖ កម្មករជាង២០០នាក់ដែលបំរើការនៅក្រុមហ៊ុន ហង អញ់ អណ្ដូងមាស ចម្កាចេករបស់វៀតណាម ដែលមានទីតាំងនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំខេត្តរតនគិរីបានជួបជុំគ្នានៅខាងមុខក្រុមហ៊ុនដើម្បីតវ៉ានិងស្នើសុំតំណាងក្រុមហ៊ុនឲ្យបើកប្រាក់ខែពួកគាត់ដែលមានទំហំទឹកប្រាក់ដល់ទៅចំនួន២៤៨,៣៦១,៨០០រៀល។អ្នកស្រី យ៉ែម ណុប តំណាងឲ្យកម្មករដែលរ.ងគ្រោះបានប្រាប់ឲ្យដឹងថាកន្លង មកនាយកក្រុមហ៊ុនចម្ការចេកហង អញ់អណ្ដូងមាសបានផ្ដល់សិទ្ធិ ឲ្យឈ្មោះវង្ស ជនជាតិវៀតណាមជាអ្នក មើលចា.ត់ចែងការងារដាំដុះថែទាំដំណាំចេកជំនួសក្រុមហ៊ុន ពោលគឺជាមេការ ឡូ (មេការរួម)ហើយមេកាឡូនោះបានមើលលើមេការផ្នែកប្រមាណចំនួន១០នាក់ទៀតដែលក្នុងមេការម្នាក់មានកម្មករចា..ប់ពី៥០នាក់ទៅ៦០នាក់។

តំណាង កម្មករ បានឲ្យដឹងទៀតថានៅពេលចុះធ្វើការ មេ កាឡូ សន្យាថានិងបើកប្រាក់ពលកម្ម ឲ្យកម្មករ ពីដងក្នុងមួយខែ ក៏ប៉ុន្ដែជាក់ស្ដែងមេកាឡូមិនបានបើកប្រាក់ឲ្យគ្រប់ចំនួននោះឡើយ គឺបើកឲ្យតែថ្លៃម្ហូបស្ទើរមិនចង់គ្រប់ផងទេ។តំំណាងកម្មករ បានបញ្ជាក់ថានៅពេល មេកាឡូមិនបានបើកប្រាក់ខែឲ្យបានទៀងទាត់ ក្នុងនាមជាអ្នកម៉ៅការបានទៅខ្លីបុលប្រាក់ពីធរនាគារយកមកប្រើប្រាសគឺបើកឲ្យកម្មករដើម្បីកុំឲ្យស្ទះការងារ ប៉ុន្ដែឈ្មោះវង្សដែលមេកាឡូជនជាតិវៀតណាមនោះបានពន្យាពេលពុំបានបើកលុយឲ្យមេការខ្មែរ១០នាក់គឺចា..ប់ពីខែក្ក្កដាឆ្នាំ២០២២រហូតមកដល់ខែសីហាឆ្នាំ២០២៣នេះធ្វើឲ្យថ្លៃពលកម្មកើនប្រាក់ដល់ជាង២៤៨,៣៦១,៨០០រៀល។កាលពីខែមេសាឆ្នាំ២០២២តំណាងកម្មករ.ក៏ធ្លាប់បានទៅដាក់ពាក្យប្ដឹងទៅសាលាដំបូងខេត្តរតនគិរី តុលាការបានកោះហៅខាងក្រុមហ៊ុនហង អញ់ អណ្ដូងមាសឲ្យចូលខ្លួនមកធ្វើការដោះស្រាយដែរ តែក្រុមហ៊ុននៅតែពុំបានបើកប្រាក់ខែឲ្យកម្មករទាំងជាង២០០នាក់នោះទេ។លុះមកដល់ខែកក្កដាឆ្នាំ២០២៣កម្មករនោះបាននាំគ្នាមកកាន់សាលាខេត្តរតនគិរីដើម្បីសុំឲ្យអភិបាលខេត្តជួ..យអន្ដរាគមន៍ព្រោះពួកគាត់គ្មា.នប្រាក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនិងសម្រាប់បង់ការប្រាក់ធនាគាទេ។លោកសេក ហៃអភិបាលស្រុកកូនមុំបានប្រាប់ឲ្យដឹងដែរថាករណីខាងលើកម្មករធ្លាប់បាន ប្ដឹងក្រុមហ៊ុនចម្ការចេកទៅតុលាការរួចម្ដងហើយគឺតាមរយ:មន្ទីរ.ការងារតែពុំដឹងថាមានដំណោះស្រាយយ៉ាងណានោះទ។…នៅថ្ងៃខាងមុខលោកនិងអញ្ជើញភាគីកម្មករឲ្យមកសាលាស្រុកដើម្បីបំភ្លឺបន្ថែម៕