សម្តេចតេជោ សែន ផ្តាំទៅវិទ្យុអាស៊ីសេរីថា «សូមអស់លោកឈប់ល្ងង់ទៀតទៅ បក្សប្រជាជនកម្ពុជា មិនមានទម្លាប់ឈ្លេាះគ្នាដណ្ដើមអំណាចទេ »

31

ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចបានលើកឡើងថា «នៅមុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ ជាការគាប់ជួនបានបើក YouTube ក៏បានឃើញការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលនិយាយថា គណបក្សប្រជាជនកម្ពុជា ពិតជាមានរឿ.ងដ៏ធ្ង.ន់.ធ្ងរដែលក្នុងនោះ មានពីរបញ្ហា ដែលបានលើកឡើង ទីមួយ គឺគេបានផ្សាយថា មកដល់ពេលនេះសម្តេច ទៀ បា.ញ់ សម្ដេច ម៉ែន សំអន មិនទាន់មានការប្រ.កាស គាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅឡើយ លើកលែងតែសម្ដេច ស ខេង តែប៉ុណ្ណោះដែលបានចេញសារគាំទ្រ »។

សម្តេចបានបញ្ជាក់ថា «បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភាត្រូវបានរៀបចំ តាំងពីចុងឆ្នាំ២០២១មកម្ល៉េះ គឺលោកជំទាវ ឃួន សុដារី បច្ចុប្បន្នជាអនុប្រធានទីពីរ នៃរដ្ឋសភានឹងក្លាយទៅជាប្រធានរដ្ឋសភានាពេលខាងមុខ ដែលជាការអនុវត្តលើកកម្ពស់តួនាទីរបស់ស្ត្រី ហើយឯកឧត្ដម ជាម យៀប អនុប្រធានទី១ នៅតែជាអនុប្រធានទី១ដដែល ហើយឯកឧត្តម វង សូត ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនឹងក្លាយទៅជាអនុប្រធានទី២ នៃរដ្ឋសភា »។សម្តេច បានបញ្ជាក់ថា «ដូច្នេះអស់លោកបើសិនបើល្ងង់ខ្លាំ..ងពេក សូមអស់លោកគួរតែស្វះស្វែងដើម្បីរ.កការពិចារណាចៀសវាងថាអ្វីៗជាទំនាស់របស់គណបក្សប្រជាជនកម្ពុជា»។

សម្តេចក៏បានផ្ដាំទៅវិទ្យុអាស៊ីសេរី និងវិទ្យុបរទេសនិយាយភាសាខ្មែរដទៃទៀតចងចាំឲ្យបានថា «គណបក្សប្រជាជនគ្មា.នទម្លាប់ឈ្លេាះគ្នាដណ្ដើមអំណាចគ្នាដូចដែលពួកអស់លោក បាន និងកំពុងឈានទៅដល់ការដួលរលំដោយសារតែជ.ម្លោះផ្ទៃក្នុងរបស់អស់លោក »។សម្តេចបានបន្ត«ថាអស់លោកបានមើលឃើញអំពីភាពសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាស្ដីពីការរៀបចំ»។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឲ្យដឹងថា «ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការ.កំពូល ក៏គាត់នឹងចូលនិវត្តន៍ ដោយសារតែគាត់ មានអាយុកាន់តែច្រើន សុខភាពមិនធានា ដូច្នេះមួយចំនួនទៀត ត្រៀមរៀបចំ នៃការដាក់បេក្ខភាពសម្រាប់ការឈរឈ្មោះជាសមាជិកព្រឹទ្ធសភា និងក៏មានសមាជិកព្រឹទ្ធសភាមួយចំនួន រាប់ទាំងប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភាទី១ ប្រធានគណៈកម្មការ.កិច្ចការបរទេស និងបន្តបន្ទាប់ដែលមានអាយុចាស់ និងសុខភាពមិនល្អក៏នឹងត្រូវចាកចេញដោយមិនឈរឈ្មោះតទៅទៀតដែរ »។

សម្តេចក៏បានជម្រាបថា សូមអស់លោកឲ្យបានជ្រាប សូមអស់លោកកុំមកញុះញង់អំពីទំនាក់ទំនងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា លោកសូមបើកភ្នែកឲ្យធំៗដើម្បីសង្កេតមើលគណបក្សប្រជាជន ហើយថ្ងៃស្អែកអស់លោកនឹងបានឃើញចំពោះសមាសភាព នៃគណៈរដ្ឋមន្ត្រីថ្មី គ្រាន់តែគណៈរដ្ឋមន្ត្រីថ្មីនេះមិនទាន់ឆ្លងកាត់ នូវការអនុម័តពីសភានៅឡើយ »៕