ពលរដ្ឋ និងមហាជនដែលបានឃើញហេតុការណ៍មានការសោកស្តាយ ហួសចិត្ត និងស្នើសុំអជ្ញាធរចាត់វិធានការផ្លូវច្បាប់

84

ប្រជាពលរដ្ឋ និងមហាជនដែលបានឃើញហេតុការណ៍មានការសោកស្តាយ និងហួសចិត្តរាល់នូវទង្វើរមិនគួរគប្បីចំពោះការបំផ្លិចបំផ្លាញរបស់ក្រុមអនាធិបបតេយ្យមួយក្តាប់តូច​ដែលបានដុតបំផ្លាញទីស្នាក់ការឧទ្យានុរក្ស ដែលជាទីកន្លែងសម្រាប់បងប្អូនឧទ្យានុរក្ស បំពេញកិច្ចការងារ និងការពារថែរក្សា អភិរក្ស ធនធានធម្មជាតិ និងជីវៈចំរុះ ក្នុងការបមើ ឧត្តមប្រយោជន៍របស់សហគមន៍ និងសង្គមជាតិ ដែលការដុតបំផ្លាញស្នាក់ការនេះ ប្រព្រឹត្តនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ប្រើប្រាស់ច្រើនយ៉ាងសរសរស្តិ សត្វតោ ឃុំ ស្រែជិះស្រុក អូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ជនទាំងនោះទាំងនោះបាននាំគ្នាគប់ដប សាំង និងដុំថ្ម ចូលក្នុងស្នាក់ការ ព្រមទាំងដុត និងបន្តរុះរើកញ្ចុះ បន្ទប់ទឹក ទ្រុងមាន់ និងស ម្ភារៈមួយចំនួនទៀត ព្រមទាំងវត្ថុតាង នៃបទល្មើសធនធានធម្មជាតិ ដុតបំផ្លាញចោលទាំង ស្រុក និងមានការស្រែកគម្រាម ប្រមាថដល់អាយុជីវិតបងប្អូនដែលជាមន្ត្រីឧទ្យានុរក្ស បើ មិនព្រមចាកចេញពីទីតាំងនេះ ។


បើក្នុងករណីដែបងប្អូនខ្វះខាតចង់ធ្វើការស្នើសុំកាន់កាប់ដីធ្លីរបស់រដ្ឋគួរតែធ្វើការស្នើសុំបានតាមនិតិវិធីផ្លូវច្បាប់ ឫរាល់តំរូវការផ្សេងៗបងប្អូនត្រូវមកសួរនាំអាជ្ញាធរមានសមត្ថកិច្ចមិនគួរបងប្អូនប្រើអំពើហឹង្សា ឬប្រេីកម្លាំងបាយដូចជាច្បាប់ព្រៃខុសអំពីច្បាប់សង្គមជាតិដែលយើងកំពុងអនុវត្តសព្វថ្ងៃនេះទេ។
ការបំផ្លិចបំផ្លាញដោយចេតនានេះជាទង្វើដែលផ្ទុយពីច្បាប់ ចំពោះប្រជាពលរដ្ឋ មហា ជន ដែលបានឃើញនៅហេតុការណ៍ខាងលើបានធ្វើការថ្កោលទោស និងប្រឆាំងដាច់ខាត ចំពោះបុគ្គលទាំងឡាយណាដែលបានចូលរួមការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យ
សម្បត្តិសាធារណៈ ព្រមទាំងប្រឆាំងដាច់ខាតចំពោះបុគ្គលដែលនៅពីក្រោយ ។

ប្រជាពលរដ្ឋ និងមហាជនស្នើសុំឲ្យមន្ត្រី អាជ្ញាធរមានសមត្ថកិច្ច ធ្វើការសិក្សាស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់៕