មុខសញ្ញាចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងប៉ូលិសខេត្តកំពតឃាត់ខ្លួនបានម្នាក់

82

កំពត៖ ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ទ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃ ព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៦៖០០នាទី កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានល្បាតក្នុងភូមិសាស្រ្តស្ពានអន្លង់ក្មេងលេង ស្ថិតក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ប្រទះឃើញមុខសញ្ញាកំពុងចែកចាយគ្រឿងញៀន ខណៈនោះ កម្លាំងសមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗតែម្ដង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន VPN News ទទួលនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

ប្រភពបានបន្តថាជនសង្ស័យឈ្មោះ អុឹម ដា ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

ប្រភពបន្តទៀតថា កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំ ទម្ងន់៥៩.៧១ក្រាមនិងទូរស័ព្ទ០១ គ្រឿង។

ប្រភពបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕