ចា..ប់ខ្លួនទៀតហើយ ប្រធានក្រុមហ៊ុន «រ៉ាកាន នាហ្គា ខេមបូឌា ឯ.ក» ដែលប្រើល្បិ..ចដើរ ប្រមូ..លទិញមើមដំឡូងមីស្រស់ពីប្រជាកសិករនៅតាមបណ្តាខេត្តនានា តែមិនឲ្យលុយ

7995

ភ្នំពេញ ៖ជនសង្ស័..យ មានឈ្មោះ នៅ សារី ភេ..ទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរប្រធានក្រុមហ៊ុន «រ៉ាកាន នាហ្គា» ស្នាក់នៅផ្ទះលេខ១០ ផ្លូវបេតុង ស្ថិតក្នុងភូមិ២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។  ដែលជាថៅកែប្រមូ..លទិញមើមដំឡូងមី បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធពីបទ.រំលោ.ភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

ការចា..ប់ខ្លួនប្រធានក្រុមហ៊ុនខាងលើនេះ ដោយកម្លាំងសមត្ថកិ.ច្ចនគរបាលការិយាល័យព្រ.ហ្ម.ទ.ណ្កម្រិតស្រាលរាជធានីភ្នំពេញ ជាការអនុវត្តតាមដីកាបង្គាប់ឲ្យចា..ប់ខ្លួនរបស់លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.រំលោ.ភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលជនសង្ស័..យបានប្រព្រឹត្តប.ទល្មើ.សនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ហើយក៏មានដីកាបង្គាប់ឲ្យចា..ប់ខ្លួនមួយទៀតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ សំណុំរឿ.ងនេះ គឺបានស្ថិតនៅលោក សេង រិទ្ធី ចៅក្រមស៊ើបសួរ កំពុងបើកការស៊ើបសួរតាមនីតិវិធី ។

សូមរម្លឹកថា ជនសង្ស័..យឈ្មោះ នៅ សារី ត្រូវបានសមត្ថកិ.ច្ចនគរបាលធ្លាប់ចា..ប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំ២០២២ តែពេលនោះក៏ត្រូវបានដោះលែងវិញ។ ហើយកាន់តែច្បាស់ទៅទៀត ឈ្មោះ នៅ សារី ត្រូវបានសមត្ថកិ.ច្ចកងរាជអាវុ.ធហត្ថខេត្តព្រះសហីនុ ចា..ប់ខ្លួនប្រគល់ឲ្យសមត្ថកិ.ច្ចខេត្តកំពង់ឆ្នាំង កាលរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ និងបានបញ្ជូនទៅកាន់សាលាដំបូងខេត្តចា.ត់ការតាមនីតិវិធី ប៉ុន្តែនៅពេលនោះតុលាការខេត្តបានក៏សម្រេចចេញដីការឃុំខ្លួន។ អង្គហេតុប.ណ្តាលឲ្យមានការឃុំខ្លួនឈ្មោះ នៅ សារី នេះ ដោយសារប្រជាកសិករបានចោទប្រ.កាន់ថា «ជាមេឈ្មួញបោ.កប្រាស់ម្នាក់ ដែលចុះប្រមូ..លទិញមើមដំឡូងមីស្រស់ពីប្រជាកសិករនៅតាមបណ្តាខេត្តនានា តែមិនឲ្យលុយទៅម្ចា.ស់ដំឡូងនោះទេ ថែមទាំងគេ.ចវេសមិនព្រមចូលខ្លួនដោះជាមួយកសិករនោះឡើយ»។

សូមរម្លឹកទៀតថា ហើយក៏មានប្រជាពលរដ្ឋជាច្រើននាក់នៅតាមបណ្តាខេត្តនានា បានចាញ់បោ.កឈ្មួញឈ្មោះ នៅ សារី នេះ ដែលចុះទៅប្រមូ..លទិញមើមដំឡូងមីពីពួកគាត់ ហើយមិនលុយ។ មិនត្រឹមតែប៉ុណ្ណោះ មេឈ្មួញម្នាក់នោះ ក៏បានជួលទីតាំងព្រលានយន្តហោះនៅក្នុងខេត្តកំពង់ឆ្នាំង ដែលជាមូ..លដ្ឋានទ័ពអាកាស សម្រាប់ហាល និងស្តុកមើមដំឡូងសម្រាប់លក់បន្ត និងបានយកឈ្មោះមេបញ្ជាការទ័ពអាកាស នៅទីនោះមកការពារ «កាង» មុខរបររបស់ខ្លួនទៀតផង។

ពេលនោះប្រជាពលរដ្ឋបានឲ្យដឹងថា លុយដែលឈ្មោះ នៅ សារី ជំពាក់ពួកគាត់ក្នុងម្នាក់ៗចំនួនរាប់ពាន់ដុល្លារអាមេរិក ហើយមានរយៈពេលរាប់ខែ និងខ្លះទៀតរាប់ឆ្នាំមកហើយ ទោះបីពួកគាត់នាំគ្នាតាមទារជាច្រើនលើក ក៏ឈ្មោះ នៅ សារី និងប្រពន្ធមិនសងដែរ។ ហើយមានប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងភូមិ-ស្រុកជាមួយ ក៏ត្រូវឈ្មោះ នៅ សារី បោ.កប្រាស់ទិញមើមដំឡូងមី មិនឱ្យលុយដូចគ្នាដែរ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាកសិករ ដែលបានប្តឹងឈ្មោះ នៅ សារី នោះហើយ ទើបត្រូវសមត្ថកិ.ច្ចចា..ប់ខ្លួន និងឃុំខ្លួនជនសង្ស័..យនៅខេត្តកំពង់ឆ្នាំង ប៉ុន្តែសំណុំរឿ.ងនោះ ក្រោយមកត្រូវបានបញ្ចប់ និងស្ងប់ស្ងាត់ទៅវិញ។ចំណែកការចា..ប់ខ្លួនឈ្មោះ នៅ សារី លើកនេះ ដោយនគរបាលព្រ.ហ្ម.ទ.ណ្រាជធានីភ្នំពេញ ពេលនេះជាការអនុវត្តតាមដីកាបង្គាប់ឲ្យចា..ប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.រំលោ.ភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺទំនងលោកប្រធានក្រុមហ៊ុន «រ៉ាកាន នាហ្គា ខេបូឌា ឯ.ក» ប្រើប្រាស់មូ..លប្បទានប័ត្រគ្មា.នសាច់ប្រាក់ ដែលហៅថា សែកស្អុយ ទៀតផង៕