ប៉ូលិសខេត្តព្រះសីហនុចាប់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធឆក់កាបូបលុយជាង២ម៉ឺនដុល្លារពីជនជាតិចិននិងកំពុងបន្តនិតិវិធី

65

ព្រះសីហនុ៖ សង្ស័យ៦នាក់ពាក់ព័ន្ធឆក់កាបូបលុយពីជនជាតិចិនជាង២ម៉ឺនដុល្លារត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុចាប់ឃាត់ខ្លួនបាន និងកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែមិថុនាថា កម្លាំងជំនាញ បានចុះស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យចំនួន៦នាក់ ជាមុខសញ្ញាចោរឆក់-ប្រើប្រាស់អាវុធខុសច្បាប់និងពាក់ព័ន្ធគ្រឿងញៀន។លោកបន្តថា កាលពីវេលាទៀបភ្លឺថ្ងៃទី១៨ ខែមិថុនា កម្លាំងអន្តរាគមន៍បានទទួលព័ត៌មានថាមានជនសង្ស័យ២នាក់ជិៈម៉ូតូ១គ្រឿង ម៉ាកស្កុបពីអត់ផ្លាកលេខបានឆក់កាបូបពីបុរសជនជាតិចិនម្នាក់ នៅម្តុំកែងផ្លូវលេខ៥០២ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។បន្ទាប់មកកម្លាំងនគរបាលខេត្ត សហការជាមួយនគរបាលក្រុងព្រះសីហនុ ចុះស្រាវជ្រាវ ឈានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១៥នាក់មានស្រី៦នាក់យកទៅសាកសួរ។ក្រោយពីសាកសួរជនជាប់ពាក់ព័ន្ធក្នុងករណី ខាងលើមានចំនួន៦នាក់។

ជនសង្ស័យ៖ ទ១.ឈ្មោះ ឈ្មោះ កោ ច័ន្ទតារាប្រាថ្នា អាយុ១៨ឆ្នាំ។២.ឈ្មោះ សាន ឧត្តម ហៅ ដំអាយុ២១ឆ្នាំ។៣.ឈ្មោះ ខុម ប្រុស អាយុ២៣ឆ្នាំ។៤.ឈ្មោះ កៅ ថាយី អាយុ ១៨ឆ្នាំ។៥.ឈ្មោះ យឿន ភត្រ្តាអាយុ២៥ឆ្នាំនិង៦.ឈ្មោះ កែវ លាភសំណាងអាយុ១៨ឆ្នាំ។ ជនសង្ស័យខាងលើនេះ មុខរបរមិនពិតប្រាកដ នៅភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ។

ចំណែកជនរងគ្រោះឈ្មោះ WANG SHUNGANG អាយុ ៣០ឆ្នាំជនជាតិចិន អ្នករកស៊ីស្នាក់នៅភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ។

ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតសម្ភារវត្ថុតាង កាបូប១លុយចំនួន២១.០០០ដុល្លារ ត្រូវបានបាត់បង់-លិខិតឆ្លងដែន១ក្បាល-បណ្ណការងារ១សន្លឹក និងឯកសារផ្សេងៗ-សំបកខេសទូរសព្ទ៥-អាវុធខ្លី១ដើមម៉ាក SIGSAUER –បង់១មានគ្រាប់១-ម៉ូតូ៤គ្រឿង-ម្សៅក្រាមសង្ស័យជាសារធាតុញៀន២៧កញ្ចប់-ជញ្ជីងថ្លឹង១គ្រឿងញៀន១-ថង់វេចខ្ចប់និងឧបករណ៍ពាក់ព័ន្ធមួយចំនួន។

ចំពោះមនុស្ស៩នាក់ មានស្រី៦នាក់ប្រុស៣នាក់មិនជាប់ពាក់ព័ន្ធ ក្នុងករណីនេះសមត្ថកិច្ចបានអប់រំឱ្យត្រឡប់ទៅផ្ទះវិញរៀងខ្លួន។

ចំណែកជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕