សកម្មជន បក្សភ្លេីងទៀនឃុំបារាណ៍ សម្រេចចិត្តទម្លាក់ស្លាកបក្សភ្លេីងទៀន មុខផ្ទះចោល

40

ខេត្តកំពង់ចាម​៖​ សកម្មជនបក្សភ្លេីងទៀនមួយគ្រួសារ​ សម្រេចចិត្តផ្តួលស្លាកគណបក្សភ្លេីងទៀននៅពីមុខផ្ទះចោលដោយពួកគេ​ អស់ជំនឿការដឹកនាំរបស់មេដឹកនាំបក្សភ្លេីងទៀន​គ្មានទំនួលខុសត្រូវលេីពួកគាត់។

លោក​ រស់​ ជុយ​ អាយុ៧០ឆ្នាំ​ មានប្រពន្ធឈ្មោះ​ ថន​ សុំ​ អាយុ៦៩ឆ្នាំ​ មានកូនចំនួន៤នាក់​ ជាអតីតសកម្មជនគណបក្សភ្លេីងទៀន​ រស់នៅក្នុងភូមិគោកស្រឡៅ​ ឃុំបារាយណ៍​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម បានសម្រេចចិត្តរុះរើទម្លាក់ស្លាក គណបក្សភ្លេីងទៀន​ នេះធ្វេីឡេីង នៅរសៀលថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២៣​ ដោយរូបលោក​ រស់​ ជុយ​ និងក្រុមគ្រួសាររួមគ្នាដកស្លាកនេះចោលពីមុខផ្ទះ។

លោក​ រស់​ ជុយ​ បានអះអាងថា លោកបានចូលរួមធ្វើសកម្មភាពជាច្រើន នៅក្នុង ភូមិ ដើម្បីជួយដល់បក្ស។ ប៉ុន្តែពេលនេះ លោកបានអស់ជំនឿចិត្ត អស់កម្លាំងចិត្តតស៊ូ ជា មួយ បក្សភ្លើង ទៀតហើយ ព្រោះបក្សមានភាពកម្សោយ ក្នុងការដឹកនាំ បក្សពួកនិយម ពុករលួយ ជាពិសេសមិនបានធ្វើអ្វីឱ្យចម្រើនដល់ជាតិ និងប្រជាជននោះឡើយ៕