ភ្នំពេញ ៖ ស្ត្រីអាណិកជនខ្មែរម្នាក់រស់នៅប្រទេសញ៉ូវហ្សេឡែន បច្ចុប្បន្ន មុនការឃា.ត់ខ្លួន ជាបុគ្គលិកក្រុមហ៊ុន RHF STORE លក់ថ្មម៉ាប ត្រូវបានកម្លាំងសមត្ថកិ.ច្ចកងរាជអាវុ.ធហត្ថរាជធានីភ្នំពេញ នាំខ្លួនឡើងតុលាការ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធការចោទប្រ.កាន់ពីបទ.ឆបោ.ក និងប្រើប្រាស់ឯកសារ.ក្លែង ស៊ីដាច់លុយ ក្រុមហ៊ុនជាង៦ម៉ឺនដុល្លារ.ត់ការឲ្យកូនទៅ រៀននៅប្រទេសអូស្ត្រាលី តែមិនបានសម្រេច ក៏ស៊ីដាច់ប្រាក់នោះតែម្តង។
តាមសេចក្តីរាយការណ៍បន្តថា ស្ត្រីខាងលើរូបនេះមានឈ្មោះ ហេង ស៊ូសាន អាយុ២៦ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន RHF STORE លក់ថ្មម៉ាប មានស្រុកកំណើតនៅខេត្តកំពង់ចាម និងមានទីលំនៅស.ព្វថ្ងៃរស់នៅប្រទេសញ៉ូវហ្សេឡែន។ ហើយជនសង្ស័..យរូបនេះរងនូវការចោទប្រ.កាន់ថា បានទទួលយកប្រាក់ចំនួន ៦៤ ៤៦៤ ដុល្លារអាមេរិក ដើម្បីរ.ត់ការនាំកូនដើមបណ្តឹងចេញទៅរៀននៅប្រទេសអូស្ត្រាលី តែមិនបានសម្រេច ហើយក៏ស៊ីដាច់ប្រាក់នោះតែម្តង។
សំណុំរឿ.ងខាងលើនេះ បានស្ថិតនៅលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ដែលការសាកសួរនោះត្រូវបានបញ្ចប់នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះហើយ ប៉ុន្តែដោយផុតម៉ោងការងាររដ្ឋបាល តំណាងអយ្យការបានផ្ញើជនសង្ស័..យទៅសមត្ថកិ.ច្ចវិញ រួចតម្រូវឲ្យនាំខ្លួនទៅបន្តនីតិវិធីនៅព្រឹកថ្ងៃស្អែកនេះទៀត។