សម្តេចតេជោ ហ៊ុនសែន ឲ្យទូតខ្មែរឲ្យជួយអន្តរាគមន៍ ពលរដ្ឋខ្មែរម្នាក់បន្ទាប់ពីចាញ់បោកអតីតមេបក្សប្រឆាំង រហូតមានបញ្ហាជាមួយអាជ្ញាធរបារាំង

14

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា សម្តេចបានប្រាប់ឯកអគ្គរាជទូតខ្មែរប្រចាំ​ប្រទេសបារាំងឲ្យជួយអន្តរាគមន៍ ដល់ពលរដ្ឋខ្មែរម្នាក់នៅបារាំង បន្ទាប់ពីចាញ់បោកអតីតមេបក្សប្រឆាំងរហូតដល់មានបញ្ហាជាមួយអាជ្ញាធរបារាំង។

ថ្លែងក្នុងឱកាសឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងរៀបចំខ្សែវីដេអូមួយ ហើយនឹងផ្សព្វផ្សាយជាសាធារណៈ ដើម្បីបកអាក្រាតពីទង្វើទុច្ចរិតរបស់មេដឹកនាំនយោបាយកំពុងរត់ចោលស្រុកម្នាក់ដែលបានបោកប្រាស់អាជ្ញាធរបារាំង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សមាជិកក្រុមប្រឆាំងណាដែលចាកចេញ ពីទណ្ឌិតក្បត់ជាតិ៣ជំនាន់ ទាំងនៅកម្ពុជា និងក្រៅប្រទេស ហើយមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា សម្ដេចនឹងលើកលែងទោសឱ្យ។ លើកលែងតែជនក្បត់ជាតិបីជំនាន់ម្នាក់គត់តែប៉ុណ្ណោះ ដែលសម្ដេចមិនលើកលែងទោសឲ្យជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «យើងបានឯកសារខ្លះ នឹងធ្លាយចេញ នៅពេលខាងមុខនេះ មិនយូរប៉ុន្មាន ព្រោះគាត់នៅទីនោះកំពុងធ្វើជាវីដេអូប្រកាសតែម្តង ស្តីអំពីអំពើទុច្ចរិត ហើយបោកប្រាស់អាជ្ញាធរបារាំងថែមទៀត» ៕