ក្រសួងសុខាភិបាលកម្ពុជា រកឃើញករណីឆ្លងថ្មី ៤៨៨នាក់ (នាំចូល ១៥នាក់ ឆ្លងក្នុងសហគមន៍ ៤៧៣នាក់ ជាប្រភេទអូមីក្រុងទាំងអស់) ខណៈជាសះស្បើយថ្មី ៣០៥នាក់ និងមានករណីស្លាប់ថ្មី ០៣នាក់ (មិនបានចាក់វ៉ាក់សាំង ០២នាក់)

49

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៤៨៨នាក់ (PCR) ខណៈអ្នកជាសះស្បើយចំនួន ៣០៥នាក់ និងមានករណីស្លាប់ថ្មី ០៣នាក់ (មិនបានចាក់វ៉ាក់សាំង ០២នាក់)

សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ៤៨៨នាក់ទៀត ជាសះស្បើយ ៣០៥នាក់ និងមានករណីស្លាប់ថ្មី ០៣នាក់ (មិនបានចាក់វ៉ាក់សាំង ០២នាក់)

-ករណីឆ្លង​សហគមន៍​ ៤៧៣នាក់

-អ្នកដំណើរពីបរទេស ១៥នាក់

គិតត្រឹមព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២

-អ្នកឆ្លងសរុប = 126,977 នាក់

-អ្នកជាសះស្បើយ = 120,767 នាក់

-អ្នកស្លាប់ = 3,020 នាក់