ខាងសាលាធ្វេីបាបកូនខ្ញុំហេីយឲ្យមេធាវីគម្រាមប្តឹងខ្ញុំទៀត! អយុត្តិធម៌ពេកហេីយ! ខ្ញុំនិងតស៊ូដល់ទីបំផុត!

221

ភ្នំពេញ៖ «ខាងសាលាធ្វេីបាបកូនខ្ញុំហេីយឲ្យមេធាវីគម្រាមប្តឹងខ្ញុំទៀត! អយុត្តិធម៌​ពេកហេីយ!​ ខ្ញុំនិងតស៊ូដល់ទីបំផុត!»។ នេះជាការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Hour Ly ដែលបណ្ដាញសារព័ត៌មាន VPN News ទើបទទួលបាននៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

បើតាមគណនីហ្វេសប៊ុកឈ្មោះ Hour Ly បានបន្តថា កេីតហេតុដំបូងខាងសាលា​ បានប្រកែក​ និងធានាអះអាងថាមិនមានការធ្វេីបាបទេ​ ដោយសារតែកូនខ្ញុំឈឺដេីមទ្រូងពេក​ ហេីយចេះតែភ័យខ្លាច​ ហេីយប្រាប់ថាគ្រូអោយនៅបន្ទប់ទឹកម្នាក់ឯង​ ទេីបខ្ញុំទាមទាឆែកកាំម៉េរ៉ា​ សាលាយល់ព្រមអោយឆែកឃេីញគ្រូទះកំភ្លៀងកូនខ្ញុំ​ឃេីញហេីយស្លុតចិត្តណាស់និយាយលែងចេញ

ប្រភពខាងលើបន្តទៀតថា ដោយសារតែកូនខ្ញុំនៅមានស្លាកស្នាមក្រចកនៅដេីមទ្រូង​ ខ្ញុំមិនអស់ចិត្តទាមទារឆែករកមូលហេតុបន្ថែមទៀត​ ខាងសាលា​ក៏ ស្នេីរសុំជួបពិភាក្សាគ្នា​ ទាំងនាយក​ និងថ្នាក់ដឹកនាំសាលាសុទ្ធតែទទួលស្គាល់កំហុស​ លេីកដៃសំពះសុំទោស (មានកាំម៉េរ៉ាក្នុងបន្ទប់សាលា) សុំការយោគយល់​ សុំទុកឱកាសអោយសាលាបានកែខ្លួនមេីលថែកូនខ្ញុំម្តងទៀត។ ហេីយនាយក​ សំណូមពរ​ បង់ថ្លៃសាលាត្រលប់មកវិញបេីកូនខ្ញុំសម្រេចឈប់រៀននៅទីនេះទៀត​ហេីយទទូចអោយខ្ញុំដាក់សំណូមពរមកខាងសាលា​មមក សាលានិងព្យាយាមធ្វេីតាមដល់តែខ្ញុំសំណូមពរទៅវិញ​ ខាងសាលាអោយមេធាវីគម្រាមខ្ញុំ ធ្វេីដូចជាខ្ញុំមានកំហុស​ ស​ ប្រែជាខ្មៅទៅវិញ?

ប្រភពដដែលបន្តទៀតថា មេធាវីក៏បានសសេរក្នុងលិខិតជូនដំណឹងហេីយថាគ្រូ​ បានលុតជង្គង់សុំទោសហេីយ​?សួរថាបេីមិនធ្វេីបាបកូនខ្ញុំហេតុអ្វី​ ខាងសាលាអនុញាតិអោយគ្រូលុតជង្គង់សុំទោសនៅចំពោះមុខគណ:គ្រប់គ្រងសាលា? ហេតុអ្វីគ្រាន់តែសុំមេីលវីដេអូ​ គេធ្វេីបាបកូនសោះ​ ក៏មេធាវីគម្រាមប្តឹងថា​បរិហាកេរ្ត៏​ សាលាទៅវិញ?ខ្ញុំគ្រាន់តែសុំមេីលវីដេអូគេធ្វេីបាបកូនខ្ញុំសោះ​ ហេតុអ្វីដេញអោយខ្ញុំទៅសុំនៅតុលាការវិញ?ខ្ញុំសុំមេីលកាំម៉េរ៉ា​ សកម្មភាពកូនខ្ញុំរៀនសាលាអោយជ្រេីសរេីសតែមួយថ្ងៃណាមួយ​ នៃរយ:ពេលដែលកូនខ្ញុំរៀន7ខែ​ សួរថាត្រឹមត្រូវបានទេ។ហេតុអ្វី​ថ្នាក់ដឹកនាំសាលាជាមនុស្ស​ចេះដឹង​ អនុញាតិ​ អោយមេធាវីគម្រាមទាំងបំពានបែបនេះ? បានដឹងថាមានគេធ្វេីបាបក្មេង​ ហេីយនាំគ្នាជួយលាក់​ បិតបាំង​?ខ្ញុំនៅតែទទូចដដែលៗ​ ទោះជាយ៉ាងណាក៏ដោយ​ ដាច់ខាតត្រូវតែសុំឆែកវីដេអូ​ មេីលគេធ្វេីបាបកូនខ្ញុំអោយបាន

បើតាមលិខិតជូនដំណឹងចុះហត្ថលេខានិងត្រាដោយមេធាវី ស្រេង លីហុង បានឲ្យដឹងថា ខ្ញុំបាទមេធាវី ស្រេង លីហុង អត្ថលេខ២៤៥២ ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានការិយាល័យមេធាវី L.D.R អគារលេខ៣៥CD ផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញជាមេធាវីតំណាងដោយអាណត្តិឲ្យសាលាអន្តរជាតិ ចុងអុីង សូមជម្រាបជូនលោកមេធាវី ខឹម សុខចិន្ដា អ្នកតំណាងដោយអាណត្តិ និងលោកស្រី លឹម ហួរ រួមទាំងស្វាមីត្រូវជាអាណាព្យាបាលសិស្សឈ្មោះ អ៊ុក ណារិនចិន្ដា ទូរស័ព្ទលេខ ០៧៦៨៨៨៨៨៦៥ កម្មវត្ថុ ស្ដីពីសំណូមពររបស់អ្នកអាណាព្យាបាល និងដំណោះស្រាយរបស់គណៈគ្រប់គ្រងសាលាអន្តរជាតិ ចុងអុីង កន្លងមក ព្រមទាំងវិធានការផ្លូវច្បាប់ចំពោះការLiveព័ត៌មានជាសាធារណៈ។