លោក ហ៊ុន ម៉ានិត បានសម្រេចបញ្ចប់តួនាទី លោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ

126

ភ្នំពេញ ៖ ក្នុងនាមជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម។ខ្ញុំបានសម្រេចបញ្ចប់តួនាទី លោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។                                                                                                       នេះបើយោងតាមសេចក្ដីសម្រេច ស្តីពី ការបញ្ចប់តួនាទីអនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនឃុំបុសខ្នុរ  របស់គណបក្សប្រជាជនកម្ពុជា នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម  ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ដែលទទួលបាននៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ហ៊ុន ម៉ានិត សម្រេច

ប្រការ១ ត្រូវបានបញ្ចប់តួនាទីលោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

ប្រការ២ សេចក្តីសម្រេចទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣ ស្ថាប័នគណបក្សពាក់ព័ន្ធនិងសាមីខ្លួន មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ ដោយទទួលខុសត្រូវនិងមាន ប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕