ការដ្ឋានសំណង់មួយកន្លែងនៅភូមិចំពុះក្អែក ដែលប្រជាពលរដ្ឋលើកឡើងថាធ្វើការសាងសង់របងថ្មរំលោភដីចំណីផ្លូវសាធារណៈ ព្រមទាំងបូមខ្សាច់លុបទន្លេធ្វើជាកម្មសិទ្ធ ពេលនេះលោកអភិបាលខណ្ឌបានឱ្យដឹងថា

22

ភ្នំពេញ៖ កន្លងទៅថ្មីៗប្រជាពលរដ្ឋបានធ្វើការប្ដឹងផ្ដល់ ចំពោះការដ្ឋានសំណង់មួយកន្លែងដែលថាបានសាងសង និងបានចាក់ដីខ្សាច់លុបចូលទន្លេយកធ្វើជាកម្មសិទ្ធិនោះ ត្រូវបានអាជ្ញាធរ ធ្លាប់ចុះទៅហាមឃាត់ការសាងសង និងណែនាំឲ្យរុះរើចេញហើយផងដែរ។

សូមបញ្ជាក់ថាទីតាំងការដ្ឋានសំណង់មួយកន្លែងនេះ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្រោយពីទទួលបានព័ត៌មាននេះមក អង្គភាពសារព័ត៌មាន VPN TV ONLINE យើងក៏បានចុះទៅផ្ដិតយករូបភាពជាក់ស្ដែងជាច្រើនសន្លឹក និងសកម្មភាពវីដេអូ នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ នេះ នៅតែបន្តសាងសង់ ។

គួរបញ្ចាក់ផងដែរថា កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២២ ក្រុមការងារសំណង់ខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ស្រេង គីមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌ បានចុះធ្វើការត្រួតពិនិត្យការដ្ឋានសំណង់មួយកន្លែងដែលមានឈ្មោះ ភណ្ឌ ហៃ ភេទប្រុស ជាអ្នកតំណាងឲ្យម្ចាស់ដី មានទីតាំងស្ថិតនៅផ្លូវ ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានរកឃើញថា ទីតាំងខាងលើ បានសាងសង់របងថ្ម ពុំមានលិខិតអនុញ្ញាត និងសាងសង់ចូលដីចំណីផ្លូវសាធារណៈរបស់រដ្ឋប្រវែង ៧,៥០ ម៉ែត្រ និងបានសម្រេចណែនាំឲ្យម្ចាស់សំណង់បញ្ឈប់ការសាងសង់ ព្រមទាំងត្រូវរុះរើរបងថ្ម ដែលបានសង់ចូលដីចំណីផ្លូវសាធារណៈនោះចេញវិញផងដែរ ។

ក្នុងនោះក្រុមការងារសំណង់ខណ្ឌច្បារអំពៅ ដោយទុករយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃធ្វើកំណត់ហេតុថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២២ តទៅ ហើយនៅក្នុងកំណត់ហេតុបានបញ្ជាក់ថា «ក្នុងករណី មិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ ដែលមានជាធរមាន» ។

ជុំវិញករណីខាងលើនេះអង្គភាពព័ត៌មានយើង បានសុំការបំភ្លឺពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ.នៅថ្ងទី១៨ ខែឧសភានេះ លោកបានឆ្លើយតបតាមតេលេក្រាមបញ្ជាក់ថា÷ ទីតាំងខាងលើនេះពីមុនធ្លាប់មានបណ្ដឹងជាមួយប្រជាពលរដ្ឋ ហើយអាជ្ញាធរបានសម្រស់សម្រួលរួចរាល់ហើយផងដែរ ដោយឱ្យម្ចាស់ទីតាំងខាងលើបានដក់របងចាស់ចូលទៅក្នុងជាង១ម៉ែត្រហើយលោកក៏បញ្ជាក់ថែមទៀតថា ចំណែកនៅខាងក្រោយនោះគ្រាន់តែធ្វើការចាក់ទប់ជើងជ្រេកុំឱបាក់របងផ្ទះនិងធ្វើស្មើនិងសំណងដែលមានចាស់ស្រាប់និងមិនមានការចាក់លុបចូលទន្លេនោះឡើយ។

ទោះបីជាមានការបំភ្លឺពីលោកអភិបាលខណ្ឌច្បារអំពៅ ប្រជាពលរដ្ឋនៅតែមើលឃើញពី សកម្មភាពជាក់ស្ដែងឃើញថាបានមានការចាក់ដីខ្សាច់ចូលក្នុងទន្លេ ហើយច្បាប់ដែលបានចែងក្នុងការសាងសងតើត្រូវទុក្ខចម្ងាយប៉ុន្មានម៉ែត្រពីច្រាំងទន្លេ ដែលបានដាក់ចេញពីមន្ទីររៀបចំដែនដីសំណង់និងសូរិយាដីដើម្បីធ្វើការសាងសងរាល់ហេដ្ឋារចនាសម្ព័ន្ធនានា ។