លោក សក់ ច័ន្ទកញ្ញារិទ្ធ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាប់ទីតាំងល្បែងស៊ីសង (ហ្គេមបាញ់ត្រី) ០១កន្លែង ស្ថិតនៅផ្លូវ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ !!!

25

(ភ្នំពេញ)÷ ក្រោយពីប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានមកដល់អង្គភាពសារព័ត៌មានយើងបានផ្សព្វផ្សាយអំពីទីតាំងលួចលាក់បើកល្បែងស៊ីសងខុសច្បាប់មក ក៏បានជ្រាបដំណឹងដល់លោកអភិបាលខណ្ឌ ទើបនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាប់ទីតាំងល្បែងស៊ីសង (ហ្គេមបាញ់ត្រី) ០១កន្លែង ស្ថិតនៅផ្លូវ១១៣K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងប្រតិបត្តិការណ៍នេះគណៈបញ្ជាការឯកភាព បានដកហូតវត្ថុតាងមួយចំនួន ប្រគល់ជូនអធិការដ្ឋាននគបាលខណ្ឌ ដើម្បីបំពេញសំណុំបែបបទទៅតុលាការ ។ ប្រតិបត្តិការណ៍នេះបានបញ្ចប់នៅវេលាម៉ោង ១:០៥ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ៕