ផ្ទុះអា.វុធ.រវាងប៉ូលិសជាមួយក្រុមចោរ ខណៈប៉ូលិសរងរបួសម្នាក់ ជនសង្ស័យស្លា..ប់២នាក់

42

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងភូមិសាស្ដ្រខណ្ឌពោធិ៍សែនជ័យមានករណីបាញ់តដៃគ្នារវាងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយក្រុមចោរកាច់កម៉ូតូ និងលួចរថយន្ដ។

បើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មាន VPN TV ONLINE ទើបទទួលបានថា មុនឈានដល់ការប៉ះទង្កិចគ្នានេះ កម្លាំងសមត្ថកិច្ចបានក្ដាប់ជាប់នូវមុខសញ្ញាជនល្មើស លុះនៅពេលឡោមព័ទ្ធស្រាប់តែក្រុមជនល្មើស បានបាញ់ស្រោចមកលើសមត្ថកិច្ចតែម្ដង បណ្ដាលឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសចំជើង។

ប្រភពបន្តថា នៅពេលនេះកម្លាំងនគរបាលជំនាញបានប្រើប្រាស់សិទ្ធិការពារខ្លួន និងបានបាញ់តបតវិញទៅកាន់ក្រុមជនល្មើស បណ្ដាលឲ្យជនល្មើស២នាក់ស្លាប់នៅកន្លែងតែម្ដង។

បើតាមលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ស្នងការរងនិងជាអ្នកនាំពាក្យបានបញ្ជាក់ថា «កម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានដេញបង្ក្រាបមុខសញ្ញាលួចយ៉ាងសកម្ម ដែលមានអាវុធនឹងដៃ ហេីយបានបាញ់ស្រោចមកលេីសមត្ថកិច្ច ដែលបណ្តាលឲ្យនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសជេីង ខណ:ពេលនោះសមត្ថកិច្ចបានប្រេីប្រាស់សិទ្ធការពារខ្លួន ដោយបាញ់តបតវិញ បណ្តាលឲ្យជនសង្ស័យ ២នាក់ស្លាប់នៅនឹងកន្លែង។