អ្នកនាំពាក្យ ក្រសួងធនធានទឹក ៖ អំឡុងថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មី សីតុណ្ហភាព អតិបរមា អាចនឹងកើនឡើង ដល់រង្វង់ ៤០ អង្សាសេ

24

ពេញៈ  លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា ស្ថានភាពអាកាសធា..តុជាទូទៅ ចា..ប់ពីថ្ងៃនេះ (១០មេសា) រហូតដល់ថ្ងៃទី១៤ ខែមេសា គឺសឹងតែមិនមានភ្លៀងធ្លាក់សោះ និងនៅថ្ងៃទី១៤ សីតុណ្ហភាព អតិបរមា អាចនឹងកើនឡើង ដល់រង្វង់ ៤០ អង្សាសេ ក្នុងរយៈពេលខ្លី នៅតំបន់ ទំនាបកណ្តាល ភាគពាយព្យ និងតំបន់ខ្ពង់រាបភាគខាងជើងហើបន្ទាប់ពីនោះ នឹងអាចមានភ្លៀង ធ្លាក់រាយប៉ាយ។

អ្នកនាំពាក្យក្រសួងជំនាញ នេះ បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមេសា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ស្ទើរគ្រប់កន្លែង តែក្នុងបរិមាណមិនច្រើនទេ ដល់ថ្ងៃទី១៦ ខែមេសា ស្ថានភាពភ្លៀងធ្លាក់ នៅបន្តកើតមាន តែមិនទូទៅទេ និងបរិមាណក៏មិនច្រើនដែរ។  ជាមួយគ្នានេះ  លោកបាន អំពាវនាវ នៅក្នុងសេចក្តីជូនដំណឹងរបស់ ខ្លួន ឱ្យសាធារណជន មានការប្រុងប្រយ័ត្ន អំពីគ្រោះ.ថ្នា..ក់ ដែលប.ង្កឡើង ដោយ បាតុភូធម្មជាតិ ក្នុងពេលអាកាសធា..តុ មានការប្រែប្រួលនេះខ្លាំ..ង។

សូមរំលឹកថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បានជូន ដំណឹង ស្តីពីការព្យាករស្ថានភាពធា..តុអាកាស សម្រាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមេសាថាៈ នៅក្នុងអំឡុងសប្តាហ៍នេះ ព្រះរាជាណាចក្រ.កម្ពុជា នឹងទទួល ឥទ្ធិពលជ្រលងសម្ពាធទាប ពីប្រទេសចិន ក្នុងកម្រិតពីខ្សោយ ទៅមធ្យម និងដំណើរខ្យល់ប្រែប្រួល ធ្វើឱ្យសីតុណ្ហភាព អប្បបរមា មានពី ២៣ ទៅ២៥ អង្សាសេនិងសីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៧ អង្សាសេ។ អាចមាន ភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។  នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា  ស្ថានភាពអាកាសធា..តុ បែបខាងលើ ធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៧ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៤ ទៅ ៣៧ អង្សាសេ។អាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ  សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ ។អាចមានភ្លៀងធ្លាក់ ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ។  ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ នៅក្នុងសេចក្តីជូនដំណឹងរបស់ ខ្លួន ឱ្យសាធារណជន មានការប្រុងប្រយ័ត្ន អំពីគ្រោះ.ថ្នា..ក់ ដែលប.ង្កឡើង ដោយ បាតុភូធម្មជាតិ ក្នុងពេលអាកាសធា..តុ មានការប្រែប្រួលនេះខ្លាំ..ង៕