អាណោចអាធម្មណាស់ ក្មេងស្រី ៥នាក់លង់ទឹកស្រះស្លា….ប់ក្នុងថ្ងៃតែមួយ ខណៈមិនឃើញកូនចេញពីរៀន ខំដើររក ស្រាប់តែឃើញកាតាបនៅមាត់ស្រះ

83

បាត់ដំបង៖ ក្មេងស្រី ៥នាក់លង់ទឹកស្លាប់ក្នុងថ្ងៃតែមួយ ខណៈមិនឃើញកូនចេញពីរៀន ខំដើររក ស្រាប់តែឃើញកាតាបនៅមាត់ស្រះ ក៏គេនាំគ្នាចុះរាវរកសាកសពឃើញក្នុងទឹកស្រះតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលក្នុងស្រុកកំរៀង បន្ទាប់ពីបាត់ដំណឹងមិនឃើញមកផ្ទះខណៈដល់ម៉ោងចេញពីរៀនហើយ លុះដើរស្វែងរកស្រាប់តែឃើញសម្ភាររៀនរបស់កូន នៅមាត់ស្រះ ។

សពក្មេងស្រីរងគ្រោះទាំង៥មានឈ្មោះ ១.ឈ្មោះ ធីម មេងលី ភេទស្រី អាយុ ៩ឆ្នាំ។ ២.ឈ្មោះ វ៉ាន់ គឹមហ៊ាង ភេទស្រី អាយុ ៩ឆ្នាំ។៣.ឈ្មោះ លូង លីតា ភេទស្រី អាយុ ៩ឆ្នាំ ។៤.ឈ្មោះ ជា ស្រីឌឿន ភេទស្រី អាយុ ១១ឆ្នាំ ។៥.ឈ្មោះ ឆាយ ឈៀងអ៊ី ភេទស្រី អាយុ ៨ឆ្នាំ ហើយអ្នកទាំង៥នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។

បើតាមនាយប៉ុស្ដិ៍រដ្ឋបាលឃុំកំរៀង បានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង ០៥នាក់នេះ បានជួបឧប្បត្តិហេតុដ៏រន្ធត់នេះ ក្រោយពេលពួកនាងចេញពីសាលា ប៉ុន្តែគេមិនដឹងមូលហេតុនៃការលង់ទឹករបស់ក្មេងស្រីទាំង ៥នោះទេ ព្រោះអាណាព្យាបាលរបស់ពួកគេបានបញ្ជាក់ថាពួកគេមិនចេះហែលទឹកទេ ហេតុអ្វីបានជានាំគ្នាទៅលេងទឹកស្រះក្រោយសាលាបែបនេះ។

លោកបានបន្តថា ហេតុការណ៍នេះបានបង្កជាការភ្ញាក់ផ្អើលបន្ទាប់ពីអាណាព្យាបាលបាត់ដំណឹងកូនចេញពីរៀន មិនទាន់ឃើញមកផ្ទះ ក៏បាននាំគ្នាដើររក ក៏ស្រាប់តែឃើញសម្ភារកូនរៀននៅមាត់បឹង ដោយមានការសង្ស័យក៏បាននាំគ្នាចុះរាវរក ក៏ឃើញសពក្មេងស្រីម្នាក់ ហើយក៏បន្តរាវបន្ថែមទៀត ក៏ឃើញក្មេងស្រី ៤នាក់បន្តបន្ទាប់គ្នាតែ​ម្តង។

ជុំវិញករណីនេះ សមត្ថកិច្ចជំនាញបាននឹងកំពុងស្រាវជ្រាវបន្តថាក្មេងស្រីលង់ទឹកដោយខ្លួនឯង ឬជាករណីអ្វីផ្សេង៕