រដ្ឋបាលសង្កាត់ ចោមចៅទី១ បានរៀបចំវេទិកាសាធាណ: នៅភូមិ ត្រពាំងថ្លឹង៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយប្រព័ន្ធលូថ្មី មានមុខកាត់ សាច់ក្នុង ០. ០៨ តឹក ប្រវែង៨០០ ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់!

60

ភ្នំពេញ៖ រដ្ឋបាលសង្កាត់ចោមចៅទី១ នៅថ្ងៃអាទិត្យ ៧កើត  ខែ ផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ ព្រឹក លោក កង វង ចៅសង្កាត់ចោមចៅទី១ បានរៀបចំវេទិកាសាធារណៈ នៅផ្លូវផ្ទះ៣$ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សា  មន្រ្ដីរដ្ឋបាលសង្កាត់ មេភូមិ និងប្រជាពលរដ្ឋចំនួន ៥០គ្រួសារ។

ជាកិច្ចចាប់ផ្ដើម លោក កង វង ចៅសង្កាត់ចោមចៅទី១  មានមតិសំណេះសំណាលនឹងបានសួរសុខទុកបងប្អូនប្រជាពលរដ្ឋ អំពីបញ្ហាសន្ថិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន  ។ លោក កង វង បានបន្តទៀតថាផ្លូវដែលបានធ្វើរួចនឹងបើកឲ្យប្រើប្រាស់ នឹងសូមឲ្យបងប្អូនជួយមើលថែរក្សា នឹងជួយរៀបចំអនាម័យបរិស្ថាននៅតាមមុខផ្ទះឲ្យបានស្អាតតាមមុខផ្ទះរៀងៗខ្លួន។

រដ្ឋបាលសង្កាត់ចោមចៅទី១ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមចំណែកជាថវិកាក្នុងការដាក់ប្រពន្ធ័លូថ្មី មុខកាត់១ម៉ែត្រ សាច់ក្នុង០.០៨ ម៉ែត្រ ប្រវែង ៨០០ម៉ែត្រជាង ចំ ប្រពន្ធ័ លូមួយខ្សែ លោក ចៅសង្កាត់បានចូមរួមចំណាយថវិកាផ្ទាល់ខ្លួនចំនួន ៣៥០០ $ ក្នុងការដាក់ប្រពន្ធ័លូ ឆ្លងកាត់ផ្លូវខាងលើនេះដើម្បីដំណើរការក្នុងការដាក់ប្រព័ន្ធដោយរលូនប្រយោជន៍បំរើដល់សេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានប្រើប្រាស់ឲ្យបានយូរអង្វែង។

ជាចុងក្រោយ លោក កងវង ចៅសង្កាត់ចោមចៅទី១ ក៏បានធ្វើការសំណូមពរ ទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះសូមមេត្តាជួយនាំគ្នាថែរក្សាប្រព័ន្ធលូដែលទើបតែដាក់ថ្មីនេះកុំបោះសំរាមចូលទៅក្នុងប្រព័ន្ធលូបង្កឲ្យមានការកកស្ទះប្រព័ន្ធលូ យើងរួមគ្នាថែរក្សាបរិស្ថានទាំងអស់ដើម្បីសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបទៅដោយផាសុខភាពរបស់យើងទាំងអស់គ្នាផងដែរ ។