មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញសហការជាមួយមន្រ្តីជំនាញសុខភាពសត្វដែលដឹកនាំដោយលោកអគ្គនាយករង ក.ប.ប. ប្រធានក្រុមការងារចំពោះកិច្ច បានធ្វើការកម្ទេចចោលសាច់បង្កកខូចគុណភាពប្រមាណជិត ១តោន..!!!

18

ភ្នំពេញ ៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប.​ សាខារាជធានីភ្នំពេញសហការជាមួយមន្រ្តីជំនាញសុខភាពសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោកអគ្គនាយករង ក.ប.ប. ប្រធានក្រុមការងារចំពោះកិច្ច បានធ្វើការកម្ទេចចោលសាច់បង្កកខូចគុណភាពចំនួន ៨ ១៧២គីឡូក្រាម។ សាច់បង្កកដែលមន្រ្តីជំនាញដុតកម្ទេចចោលនាថ្ងៃនេះគឺមានដូចជា បេះដូងជ្រូក អណ្ដាតជ្រូក ជង្គង់មាន់ ត្រីបង្កក ទាបង្កក និងសាច់ផ្សេងៗទៀត ដែលសាច់ទាំងអស់នេះគឺបានមកពីការស្រាវជ្រាវរកឃើញរយៈពេលពីរថ្ងៃកន្លងមកស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ។

គួររំលឹកផងដែរថាសាច់បង្កកដែលបានរកឃើញទាំងអស់នេះគឺជាសាច់ដែលខូចគុណភាព និងរក្សាទុកពុំបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនៃលក្ខខណ្ឌតម្រូវអនាម័យ ដែលជាហេតុបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ប្រសិនទំនិញទាំងអស់នេះចរាចរលក់ទៅដល់ទីផ្សារ ៕