ស្ត្រីដ៏ស្រស់សោភាម្នាក់ ត្រូវបាន កម្លាំងសមត្ថកិ.ច្ច ឃា.ត់ខ្លួន ករណី បើកល្បែ.ងស៊ីស.ងបញ្ជល់បក្សីតាមប្រព័ន្ធទូរទស្សន៍

53

ខេត្តឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ត្រីដ៏ស្រស់សោភាម្នាក់ ត្រូវបាន  កម្លាំងសមត្ថកិ.ច្ចចម្រុះកងឯកភាពស្រុកអន្លង់វែង  ឃា.ត់ ក្នុងប្រតិ.បត្តិ.ការណ៏ ប.ង្ក្រាបទីតាំងលេងល្បែ.ងស៊ីស.ងបញ្ជល់បក្សីតាមប្រព័ន្ធទូរទស្សន៍អនឡាញ។ ហេតុការណ៍នេះ បានកើតឡើងនៅក្បែរច្រ.កទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បើតាមលោកវរសេនីយ៍ទោ ស៊ូ នូវ អធិការស្រុកអន្លង់វែង នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការចុះប.ង្ក្រាបទីតាំងលេងល្បែ.ងដោយខុសច្បាប់មួយកន្លែងនេះ ស្ថិតនៅក្បែច្រ.កទ្វារអន្តរជាតិជាំ ក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដែលដឹកនាំដោយលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង ជាប្រធានគណៈបញ្ជាកាឯកភាពរដ្ឋបាលស្រុក ។លោកអធិការបានបន្តថា កងកម្លាំងចម្រុះឯកភាពស្រុក បានធ្វើប.ង្ក្រាបទីតាំងបញ្ជល់បក្សីស៊ីស.ងដោយខុសច្បាប់តាមរយៈអនឡាញនេះ គឺជាទីតាំងកន្លែងចាស់ដែលធ្លាប់ប្រព្រឹត្តនាពេលកន្លងមក។ ហើយយោងតាមបទបញ្ជាពីលោកស្នងការដ្ឋាននគបាលខេត្ត ដោយតាមបទបញ្ជាពីលោកអភិបាលខេត្តយ៉ាងតឹងរឹងបំផុត នៅតាមបណ្តាស្រុកនីមួយៗមិនឲ្យកើតមានល្បែ.ងស៊ីស.ងគ្រប់ប្រភេ..ទ ខណៈនេះកម្លាំងអធិការបានចុះធ្វើការប.ង្ក្រាប និងអប់រុំផងដែរ។

ទាក់ទិនព័ត៌មានបញ្ជល់បក្សីតាមទូរទស្សន៍អនឡាញនេះ លោកងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកបានឲ្យដឹងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា លោកបានដឹកនាំកម្លាំងសមត្ថកិ.ច្ច កងឯកភាពចុះធ្វើប.ង្ក្រាប និងបានឃា.ត់ខ្លួនស្ត្រីម្នាក់មានឈ្មោះ វ៉ាន់ លីដា ភេ..ទស្រី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាង ជាអ្នកស៊ីឈ្នូលមើលឲ្យក្រុមហ៊ុនចៅកែម្នាក់ ហើយសមត្ថកិ.ច្ចក៏បានប្រមូ..លសម្ភារៈប្រព្រឹត្តមួយចំនួនយកទៅសាកសួរនៅអធិការស្រុកអន្លង់វែង និងធ្វើការអប់រំ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់ប្រព្រឹត្ត និងឲ្យទៅលំនៅដ្ឋានវិញផងដែរ.ក្នុងថ្ងៃដដែល៕