ទីតាំមាន់ជល់តាមអនឡាញ នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បើកលេង យ៉ាងសប្បាយរីករាយ

37

(ភ្នំពេញ) ទីតាំមាន់ជល់តាមអនឡាញ នៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានលួចលាក់បើកលេង យ៉ាងសប្បាយរីករាយ ដោយក្រុមអ្នកញៀនល្បែង មិនមានការភិតភ័យ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចសង្កាត់ចោមចៅ១ បន្តិចណាសោះឡើយ?(ពោល) ទាំងអ្នកបើក ទាំងអ្នកលេងថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត ទៀតផង ។បើយោងតាមប្រភពព័ត៌មាន ពីមហាជននៅក្នុងសង្កាត់ចោមចៅ១ បានអោយដឹងថា?ជាទូទៅក្រុមអ្នកញៀនល្បែង តែងតែបានផ្គុំក្បាលគ្នា មកលេងល្បែងស៊ីសងជល់មាន់អនឡាញ ដោយភ្នាល់ដាក់លុយរាប់ម៉ឺនសែនលានរៀល មិនតែប៉ុណ្ណោះក្រុមអ្នកញៀនល្បែងនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ដូចគ្មានការភ័យព្រួយបន្តិចណាសោះ ។

ប្រភពខាងលើ បានបន្តទៀតថា? ក្រុមអ្នមញៀនល្បែងស៊ីសងមាន់ជល់អនឡាញ បានបង្ករភ្ជុះភ្លៀងតាមតែអំពើចិត្ត នៅក្នុងមូលដ្ឋានខាងលើ បែជាអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ចោមចៅ១ ដែលដឹកនាំដោយ លោកសាយ ចំរើន មេប៉ុស៌្តចោមចៅ១ និងលោកកង វង  ចៅសង្កាត់ចោមចៅ១ បែជារក្សាភាពស្ងៀមស្ងាត់ផ្គើនមិនអនុវត្តតាមបទបញ្ជារបស់សម្តេចជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។ មហានជនខាងលើ   បានលើកឡើងទៀតថា មូលហេតុ ដោយសារលោកសាយ ចំរើន  និងលោកកង វង បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះ  សង្ស័យទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះជាឆ្នាំងបាយ របស់លោកសាយ ចំរើន និងលោកកង វង ទេដឹង ទើបបានជាអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ មហាជនសូមសំណូមពរ ដល់លោកម៉ន វុទ្ធី អធិការខណ្ឌពោធ៌សែនជ័យ  និងលោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធ៍សែនជ័យ សូមមេត្តាជួយពិនិត្យទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះផងទាន។