អង្គភាព ACU ព្រមានស្នើសុំផ្អាកមុខងារអភិបាលស្រុកបសេដ្ឋ ប្រសិនបើមិនបញ្ឈប់ស.កម្ម.ភា.ពនាយករដ្ឋបាលដែលរៀបចំដីរបស់រដ្ឋលក់

36

កំពង់ស្ពឺ៖ មន្ត្រីរដ្ឋបាលស្រុកបសេដ្ឋម្នាក់ និងឈ្មួញទិញម្នាក់ទៀត ត្រូវបានអង្គភាពប្រឆាំ.ងអំ.ពើ.ពុករលួ.យដាក់លិខិតមួយច្បាប់ជួនលោក ឈឺន សុធន អភិបាលស្រុកឲ្យផ្អាកស.កម្ម.ភា.ពដើរប្រមូ..លទិញដីដោយខុសច្បាប់ និងរៀបចំយកដីរបស់រដ្ឋស្ថិតក្រោមគ្រប់គ្រងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ។

លោកឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ជាប្រធានអង្គភាពប្រឆាំ.ងអំ.ពើ.ពុករលួ.យ បានចេញលិខិតស្នើលោក ឈឺន សុធន អភិបាលស្រុកបសេដ្ឋ ចា.ត់ចែងចំពោះមុខឲ្យលោកស្រី វន់ ឈើវិនគីអាសាយណាវ ផ្អាកស.កម្ម.ភា.ពក្នុងការប្រមូ..លទិញទិញដីដោយខុសច្បាប់ដោយមានលោក សុិន សារុន នាយករដ្ឋបាលជាអ្នករៀបចំយកដីរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តលក់ឲ្យឈ្មួញ ។

លិខិតរបស់អង្គភាព ACU លេខ០០៧/២២ លស ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំ.ងអំ.ពើ.ពុករលួ.យ បានស្នើសុំឲ្យលោក ស៊ិន សារុន នាយករដ្ឋបាលរដ្ឋបាលសាលាស្រុកបសេដ្ឋ ដែលបានចម្លងដៃម៉ារីវែងបើកទំនប់ទឹកពីឆ្មាំយាមទំនប់ដំណើរ.ការបើកទឹកពង្រឹងបង្គោកទឹកក្នុងទំនប់ ដើម្បីធ្វើការវាស់វែងដីយកលក់ បញ្ឍប់ស.កម្ម.ភា.ពនេះ និងប្រគល់ដៃម៉ារីវែងចម្លងនេះមកឲ្យសាលាស្រុកបសេដ្ឋរ.ក្សាទុក ។

អង្គភាពប្រឆាំ.ងអំ.ពើ.ពុករលួ.យ បានបញ្ជាក់យ៉ាងច្បាស់ថា សុំឱ្យលោកអភិបាលស្រុកចា.ត់ចែងចំពោះមុខនេះដើម្បីបញ្ឈប់នៅស.កម្ម.ភា.ពទាំងពីរខាងលើនេះជាបន្ទាន់ ព្រោះទង្វើនេះបានប៉ះពា.ល់យ៉ាងខ្លាំ..ងដល់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំ.ងអំ.ពើ.ពុករលួ.យក្នុងករណីនេះ។

លិខិតរបស់លោកឱម យ៉ិនទៀង ក៏បានបញ្ជាក់បន្ថែមទៀតថា ក្នុងករណីលោកអភិបាលស្រុកមិនព្រមបញ្ឈប់នូវស.កម្ម.ភា.ពទាំង២នេះ ឬស.កម្ម.ភា.ពទាំង២នៅតែបន្ត-អនុវត្តតាមមាត្រា២៦(បុព្វសិទធិពិសេសរបស់អង្គភាពប្រឆាំ.ងអំ.ពើ.ពុករលួ.យ)នៃច្បាប់ស្ដីពីការប្រឆាំ.ងអំ.ពើ.ពុករលួ.យ ខ្ញុំនឹងស្នើឲ្យអាជ្ញាធរឋានានុក្រមពាក់ព័ន្ធឲ្យផ្អាកជាបណ្ដោះអាសន្ននៅមុខងាររបស់លោកអភិបាលស្រុក៕