សម្តេចតេជោ ហ៊ុន សែន ប្រាប់មន្រ្តីកុំឲ្យយកអ្នក សារព័ត៌មានជាសត្រូវ

8

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅមន្រ្តីរាជរដ្ឋាភិបាលកុំឲ្យយកអ្នកសារព័ត៌មានជាសត្រូវឲ្យសោះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថារដ្ឋមន្រ្តី និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវផ្តល់ទំនាក់ទំនងល្អដល់អ្នកសារព័ត៌មានដើម្បីឲ្យពួកគេផ្សព្ធផ្សាយជូនដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែសារព័ត៌មានដែលចេះតែជេរយើងមិនចាំបាច់ខ្វល់ជាមួយនោះទេ។

សម្តេចតេជោបានលើកឡើងថា ខ្ញុំមិនដឹងថារដ្ឋលេខាធិការ ចៅហ្វាយខេត្ត មន្រ្តីរបស់យើងមានភ្ជាប់ប្រព័ន្ធតេឡេក្រាម ជាមួយបណ្ដាញសារព័ត៌មានដែរឬទេ? ព្រោះសម័យនេះជាសម័យឌីជីថលត្រូវតែតាមដានព័ត៌មានឲ្យបានតាមរយៈប្រព័ន្ធអនឡាញ ដើម្បីបានដឹងព័ត៌មានឲ្យបានលឿន និងផ្តល់ព័ត៌មានឆ្លើយតបឲ្យបានលឿន៕