អុញនោះ!រថយន្តដឹកលើសទម្ងន់ចេះបំបាំងកាយឆ្លងកាត់ បារាស់កម្រិតខ្ពស់កាត់ទទឹងផ្លូវបានយ៉ាងរលូន នៅឃុំព្រះពន្លា ស្រុកកំពង់រោទិ៍

6

ខេត្តស្វាយរៀង៖ បើទោះបីមានការដាក់បារាស់កម្រិតខ្ពស់កាត់ទទឹងផ្លូវដើម្បីទប់ស្តាត់រថយន្តដឹកលើសទម្ងន់និងកម្ពស់ព្រមទាំងទប់ស្កាត់រថយន្តនិងយានយន្តកែច្នៃខុសទំហំកំណាត់យ៉ាងណាក៏ដោយនៅតែគ្មានប្រសិទ្ធភាពក្នុងការទប់ស្កាត់នោះទេព្រោះអីនៅពេលមានរថយន្តធុនយក្សដឹកទំនិញពេញៗរថយន្តព្រមទាំងដឹកខ្ពស់ៗស្ទើរដល់ចុងឈើបើកបរឆ្លងកាត់របាទាំងនោះគឺតែងតែមានអ្នកមកបើករបាដាក់ទទឹងផ្លូវដដែលអោយរថយន្តគ្រប់ប្រភេទអស់ទាំងនោះដឹកតាមចិត្តគ្មានខ្វល់ពោលគឺមានអ្នកមកបើករបាកម្រិតខ្ពស់ទប់ស្កាត់រថយន្តដឹកលើសទម្ងន់ដដែលទោះបីមានរបាក៏ដូចគ្មានដែលហើយត្រូវបានមហាជនលើកឡើងថាថាប្រហែលជាពួក អ្នកមកពីភពផ្សេងហើយទើបបានជាហ៊ានធ្វើដូច្នេះ ។

ជាក់ស្ដែងសកម្មភាពនៃការបើកបារាស់នោះគឺឃើញមានអ្នកមកបើកបារាស់នោះខណៈដែលរថយន្ដដឹកទំនិញធំៗខ្ពស់ៗមកដល់ នៅភូមិ អូរដូនអាម ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍  ខេត្តស្វាយរៀង ។

លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍បានប្រាប់ឲ្យដឹងថា លោកសូមអរគុណចំពោះការផ្តល់ព័ត៌មាននេះហើយលោកនឹងប្រាប់ទៅក្រុមអ្នកធ្វើផ្លូវ ។

លោក នួន លីហួន ប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តស្វាយរៀងក៏បានឲ្យដឹងផងដែរថា ចំពោះផ្លូវមួយខ្សែដែលទើបក្រាលកៅស៊ូមិនទាន់ហើយនេះគឺជារបស់ខាងអភិវឌ្ឍន៍ជនបទ មិនពាក់ព័ន្ធនិងសាធារណ:ការទេ ។

បើតាមប្រជាពលរដ្ឋរស់នៅជិតតំបន់នោះបានលើកឡើងថា៖ គេដាក់បារាស់នេះធ្វើអី បើដាក់បារាស់ហើយនៅពេលដែលមានរថយន្តដឹកទំនិញធំៗខ្ពស់ៗមកដល់ទីនេះតែងតែមានអ្នកមកចាំបើកបារាសើអោយមិនបាច់ដាក់ល្អជាងឬមួយគ្រាន់តែគេដាក់លម្អរមើល ។

ប្រភពដដែលបានបន្តទៀតថា៖ ជារៀងរាល់យប់ថ្ងៃអោយតែរថយន្តធំៗដឹកទំនិញខ្ពស់ៗទៅកាន់ច្រករបៀងសំយ៉ោងឆ្លងកាត់ផ្លូវមួយខ្សែនេះគឺតែងតែមានអ្នកមកបើករបាកម្រិតខ្ពស់អោយរថយន្តទាំងនោះទៅយ៉ាងរលូនដោយគ្មានគិតពីផលប៉ះពាល់ដល់ការខូចខាតផ្លូវថ្នល់ដែលទើបធ្វើមិនទាន់ហើយផង។

បើយោងតាមរលិខិតរបស់រដ្ឋបាលខេត្តស្វាយរៀង លេខ៥៧៨/២២លសចុះថ្ងៃ៨ខែធ្នូឆ្នាំ២០២២ជម្រាបមក៖

– លោកអភិបាលស្រុកស្វាយជ្រំ

– លោកអភិបាលស្រុករំដួល

– លោកអភិបាលស្រុកកំពង់រោទិ៍

កម្មវត្ថុ៖ ស្ដីពីការសម្របសម្រួលកិច្ចសហការគ្រប់គ្រងរបារកម្រិតកម្ពស់កាត់ទទឹងផ្លូវ ដើម្បីទប់ស្កាត់រថយន្ត ដឹកលើសទម្ងន់ និងយានយន្តកែច្នៃខុសទំហំកំណត់បើកបរនៅលើផ្លូវជនបទ ។

យោង៖ លិខិតលេខ ០១១៩/២២ ក.អ.ជ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោកអភិបាលស្រុក ជ្រាបថា៖ ក្រសួង អភិវឌ្ឍន៍ជនបទ បាននិងកំពុងធ្វើការកែសម្អផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ (DBST) និងបេតុង ក្រោមការគាំទ្រថវិការបស់រាជរដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

ដើម្បីធ្វើឱ្យផ្លូវប្រើប្រាស់ បានយូរអង្វែង ក្រសួងអភិវឌ្ឍន៍ជនបទ នឹងសាងសង់របារកម្រិតកម្ពស់កាត់ទទឹងផ្លូវរបស់គម្រោងកែលម្អផ្លូវ ជនបទជំហានទី៣ ក្នុងគោលបំណងទប់ស្កាត់រថយន្តធុនធ្ងន់ដឹកជញ្ជូនលើសទម្ងន់ និងយានយន្តកែច្នៃខុសទំហំកំណត់ ។

របារកាត់ទទឹងផ្លូវនីមួយៗនឹងត្រូវស្ថាបនាចំនួនពីរទីតាំង គឺនៅទីតាំងដើមខ្សែផ្លូវមួយកន្លែង និងនៅចុងខ្សែផ្លូវមួយ កន្លែង (សូមភ្ជាប់តារាងបញ្ជីឈ្មោះផ្លូវបំពាក់របារកំណត់កម្ពស់ឆ្លងកាត់)

អាស្រ័យហេតុនេះ៖ សូមលោកអភិបាល ចូលរួមកិច្ចសហការការងារខាងលើកុំបីអាក់ខាន សូមលោក ទទួលនូវការរាប់អានពីខ្ញុំ ។ ជាក់ស្ដែងមិនដូចអ្វីដែលរដ្ឋបាលខេត្តស្វាយរៀងគោរពជូននោះឡើយ៕