ប្រធានសហគមន៍ភូមិកំពុងអូសនិងឈ្មោះអុីម សារ៉ុម(ហៅម៉ូវ)ប្រធានសហគមន៍ភូមិព្រែកឆ្ដោ ល្បីរន្ទឺ ពូកែខាងគៀងគរអោយកូនចៅរបស់ខ្លួន ប្រព្រឹត្តបទល្មើសរបាំងដាក់ដាយធ្វើឲ្យស្ទះចរាចរណ៍ត្រី

32

ប្រធានសហគមន៍ភូមិកំពុងអូសនិងឈ្មោះអុីម សារ៉ុម(ហៅម៉ូវ)ប្រធានសហគមន៍ភូមិព្រែកឆ្ដោ រល្បីរន្ទឺពូកែគៀងគរអោយកូនចៅរបស់ខ្លួនប្រព្រឹត្តបទល្មើសរបាំងដាក់ដាយធ្វើឲ្យស្ទះចរាចរណ៍ត្រីនៅក្នុងនោះ តាមការលើកឡើងរបស់ប្រជាពលរដ្ឋនិយាយតៗគ្នាថា មានរបាំងណរ៉ាវនិងប្រើសមួយរយហើយរបាំងផ្សេងៗ គ្រប់ប្រភេទទៀតដាក់ក្នុងដែនសហគមន៍ដែលខ្លួនគ្រប់គ្រងនោះមិនហ៊ានបង្ក្រាបទេដោយសារពួកសហគមន៍ទាំងពីរនាក់នេះប្រព្រឹត្តបទល្មើសដែរហើយបំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

យោងតាមប្រភពប្រជាពលរដ្ឋម្នាក់ដែលបង្ហែបឲ្យដឹងថា បុគ្គលឈ្មោះលោកស្រីសំរិទ្ទណុននិងលោកអុីមសារ៉ុមហៅម៉ូវអ្នកទាំងពីរនេះជាប្រធានសហគមន៍គ្រប់គ្រងសហគមន៍នេសាទពូកែសម្រស់សម្រួលហ្នឹងឱ្យប្រជាពលរដ្ឋគាំទ្រនិងផ្ដិតមេដៃដើម្បីខ្ចីដៃប្រជាពលរដ្ឋប្រើទៅរត់ច្បាប់ដើម្បីលាបសក្ការៈដល់ខ្លួនខ្លះនិងផ្ដល់ឲ្យសហគមន៍នេសាទដើម្បីឱ្យមានថវិកាខ្លះសម្រាប់ចំណាយទៅមូលដ្ឋានរបស់ខ្លួននេះហើយគឺជាការបំភាន់ភ្នែកមហាជននិងប្រជាពលរដ្ឋហើយមិនខ្វាយខ្វល់ពីការខុសច្បាប់នោះឡើយ។

មាត្រាទី 12 យោងតាមច្បាប់សហគមន៍នេសាទពុំមានសិទ្ធិ ៖

លក់ ដោះដូរ ជួល ធ្វើអំណោយ ប្រវាស់ បែងចែក ខ្ចី បញ្ចាំ ឬផ្ទេរកន្លែង នេសាទសហគមន៍បានឡើយ ទោះតាមរូបភាពណាក៏ដោយ :ធ្វើទំនប់ ឬធ្វើនេសាទដែលបណ្ដាលឲ្យរាំងស្ទះមុខព្រែក អូរ ប្រឡាយ ចរាចរត្រី។

ករណីនេះ អាចធ្វើបានលុះត្រាតែមានការអនុញ្ញាតជាមុនពីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ តាមសំណើររបស់រដ្ឋបាលជលផលថ្នាក់កណ្ដាល ក្រោយពីបានពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ៖

បែងចែក ធ្វើជាកម្មសិទ្ធិឯកជន នូវដីព្រៃលិចទឹកនិងព្រៃកោងកាង ដីលិចទឹកព្រមទាំងកន្លែងនេសាទ នៅក្នុងកន្លែងនេសាទសហគមន៍ដើរផ្ដល់ឱ្យសហគមន៍គ្រប់គ្រង ដោយក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ ចុះកិច្ចព្រមព្រៀងផ្សេងៗ ដែលពាក់ព័ន្ធក្នុងកន្លែងនេសាទសហគមន៍ជាមួយរូវន្តបុគ្គល ឬនីតិបុគ្គលនានា ទោះបីក្នុងករណីស្រាវជ្រាវ វិទ្យាសាស្រ្តក៏ដោយ។

ប្រជាពលរដ្ឋនិងមហាជនលើកឡើងថា បើឱ្យឈ្មួញនេសាទរបៀបយ៉ាងនេះ តើពួកគាត់រកស៊ីនេសាទជាលក្ខណៈគ្រួសារ ទៅនេសាទកន្លែងណាវិញ បើពួកគាត់ដាក់របាំងកាត់ព្រែក មិនឲ្យត្រីធ្លាក់ចេញមកទន្លេផងនោះ ។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពុងអូសសូមឱ្យលោកប្រាក់លៀងហួរមានតួនាទីជាអនុប្រធានកសិកម្មទទួលបន្ទុកការងារខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ជួយទប់ស្កាត់បទល្មើសគ្រប់ប្រភេទដែលមាននៅក្នុងដែនសហគមន៍ស្ថិតនៅឃុំកំពុងអូសនេះផង។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលស្នើសុំឲ្យអាជ្ញាធរគ្រប់ស្ថាប័នទាំងអស់ ជាពិសេស លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង លោក ដូវ គឹមសុីន អភិបាលស្រុកជលគិរី ចាត់មន្ត្រីថ្នាក់ក្រោម ជួយទប់ស្កាត់ផង ព្រោះបទល្មើសទាំងអស់សុទ្ធតែខុសច្បាប់។ ចំណែករលោកស្រី សំរិទ្ធណុន និងលោកម៉ូវ អ្នកទាំងពីរ មិនអាចសុំការបំភ្លឺបានទេដោយមិនស្គាល់លេខទូរសព្ទរបស់គាត់។ ជាវិញការផ្សព្វផ្សាយខាងលើ បើប៉ះពាក់ព័ន្ធទៅលើភាគីណាមួយ  សារព័ត៌មានយើងខ្ញុំរងចាំការបំភ្លឺនិងបកស្រាយគ្រប់ម៉ោងធ្វើការតាមវិជ្ជាជីវៈរបបអ្នកសារព័ត៌មាន ៕