ក្រុមគ្រួសារស..ពបុរសម្នាក់ ដែលបានស្លា..ប់ ដោយសារលោកគ្រូពេទ្យ(អេតចាយ) បានចាក់ថ្នាំបណ្តាលឱ្យស្លា..ប់ នៅតែបន្តសុំកិច្ចអន្តរាគមន៌ពីអភិបាលនៃខណ:អភិបាលខេត្តកំពង់ស្ពឺ និងតុលាការឲ្យជួយរកយុត្តិធម៌ ស្ថិតនៅភូមិអូរអង្គុំឃុំអមលាំងស្រុកថ្ពងខេត្តកំពង់ស្ពឺ

92

ខេត្តកំពង់ស្ពឺ៖ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២២សាច់ញាតិនិងក្រុមគ្រួសារជនរងគ្រោះបានឲ្យអង្គភាពយើងដឹងថា ក្រោយពីរធ្វើបុណ្យសព ដែលបានស្លាប់ដោយសារតែ លោកគ្រូពេទ្យ(អេតចាយ)ម្នាក់បានចាក់ថ្នាំ០១ម្ជុរបណ្តាលឱ្យប្រកាច់ស្លាប់នោះ កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ស្ថិតនៅក្នុងផ្ទះរបស់លោកគ្រូពេទ្យម្នាក់ឈ្មោះសុវណ្ណារ៉ា ហៅពេទ្យ(អេតចាយ)ស្ថិតក្នុងផ្ទះជួលរបស់ក្រុមហ៊ុនរោងចក្រស្ករសរភ្នំពេញស៊ូហ្គើរ អាគា MB-12 ស្ថិតនៅក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ សាច់ញាតិនិងក្រុមគ្រួសារដង្ហើយរកកិច្ចអន្តរាគមន៍ពីតុលាការនិងអភិបាលខេត្តកំពង់ស្ពឺជួយរកយុត្តិធម៌ ខណៈដែលលោកគ្រូពេទ្យ(អេតចាយ)រត់គេចខ្លួនមិនមានភាពទទួលភាពខុសត្រូវបានតែរយះប៉ុន្មានម៉ោងតែប៉ុណ្ណោះក្រោយពីការស្លាប់នោះ បន្ទាប់មកមិនថែមប៉ុណ្ណោះដោយមានការឡាយឌឺដងរយះពេល១៣នាទីក្នុងអាខោនហ្វេសប៊ុកមួយមានឈ្មោះ ((នីភក្តី))នៅវេលាម៉ោង៦និង២៤នាទីត្រូវថ្ងៃទី២៤ខែកញ្ញា ឆ្នាំ ២០២២គឺក្រោយពីរមានការភ្ញាក់ផ្អើលក្នុងផ្ទះរបស់ខ្លួនតែ៤ម៉ោងប៉ុណ្ណោះខណ:សមត្ថកិច្ចមិនទាន់បានសួរនាំឲ្យបានច្បាស់លាស់នៅឡើយផងនោះនិងបញ្ឈឺទៅលើក្រុមគ្រួសារសពដែលកំពុងធ្វើបុណ្យ និង ផ្តាំផ្ញើទៅអ្នកសារព័ត៌មានថាគាត់មិនបានរត់គេចនោះទេ ។ សូមស្តាប់វិដេអូក្នុងកាឡាយ ………….ចាប់ពីរម៉ោងនោះរហូតឥឡូវនេះបើកលក់ថ្នាំវិញធម្មតា គឺស្ថិតលើសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនដើម្បីឲ្យប្រព័ន្ធតុលាការជាអ្នកអនុវត្តន៌ច្បាប់ក្រោយពីរទទួលពាក្យបណ្តឹងនៃក្រុមគ្រួសារនៃសពនោះ ។

យោងតាមការឱ្យដឹងពីឈ្មោះ សុន រ៉ុន ជាកូនប្រសាររបស់បុរសរងគ្រោះបានឲ្យអង្គភាពយើងដឹងថា ឪពុកក្មេករបស់លោកបានស្លាប់ដោយសារតែលោកគ្រូពេទ្យ(អេតចាយ)បានចាក់ថ្នាំ រហូតមកដល់ពេលនេះមានរយះពេល៤ថ្ងៃមកហើយនៅមិនទាន់ទទួលបានភាពយុត្តិធម៌នៅឡើយទេគឺឃើញពេទ្យនោះនៅបើកលក់ថ្នាំដដែលគាត់មានការអស់សង្ឃឹមនិងខកចិត្តយ៉ាងខ្លាំងពេលឃើញសកម្មភាពបែបនេះ។

យោងតាម អ្នកស្រីសេង សូត្រ អាយុ៥៧ឆ្នាំ ជាប្រពន្ធបុរសរងគ្រោះ រស់នៅក្នុងភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺបានឲ្យអង្គភាពយើងដឹងនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២២ដឹងថារហូតមកដល់ពេលនេះ រយះពេល០៤ថ្ងៃហើយ មិនមានសមត្ថកិច្ច ឬអាជ្ញាធរណាចុះមកជួយអន្តរាគមន៍ ដោះស្រាយរឿងប្តីរបស់គាត់ស្លាប់នោះទេ!។ គាត់ជាប្រពន្ធលើកម្រាមដៃ១០សំណូមពរដល់ តុលាការខេត្តកំពង់ស្ពឺ និងជាពិសេសធ្វើការសំណូមពរដល់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ លោក វុី សំណាង មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនប្តីគាត់ដែលបានស្លាប់ទៅផង មានឈ្មោះ យឹម យឺន ភេទប្រុស អាយុ៥៨ឆ្នាំ បានស្លាប់ដោយសារតែលោកគ្រូពេទ្យ(អេតចាយ)បានចាក់ថ្នាំអស់មួយម្ជុរក្រោយពីបានចាក់អស់រយះពេល៣នាទីជនរងគ្រោះបានប្រកាច់បាត់បង់ស្មារតីលែងដឹងខ្លួនរស់នៅក្នុងភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជុំវិញនិងការចុះផ្សាយនេះដែរ  អង្គភាពយើងមិនអាចសុំការបំភ្លឺពីរលោក សុវណ្ណារ៉ា ហៅពេទ្យ(អេតចាយ)បាននោះទេ?ដោយពុំមានលេខទូរសព្ទទំនាក់ទំនងបាននោះឡើយ ។ អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕

ដោយP19